ចំណុចអ្វីខ្លះដែលត្រូវដឹងអោយបានត្រឹមត្រូវមុននឹងទិញកុំព្យូទ័រ Laptop ?

សព្វថ្ងៃនេះការប្រើប្រាស់ Laptop នាពេលបច្ចុប្បន្នរបស់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន ឬ មន្ត្រីរាជការកំពុងមានការពេញនិយមខ្លាំង ហើយតម្លៃកុំព្យូរទ័រទៀតសោតក៏ថោកសមរម្យអាចទទួលយកបានផងដែរ។

ចំណុចអ្វីខ្លះដែលត្រូវដឹងអោយបានត្រឹមត្រូវមុននឹងទិញកុំព្យូទ័រ Laptop ?
ចំណុចដែលត្រូវដឹងមុននឹងទិញកុំព្យូទ័រ Laptop
ចំណុចអ្វីខ្លះដែលត្រូវដឹងអោយបានត្រឹមត្រូវមុននឹងទិញកុំព្យូទ័រ Laptop ?
ចំណុចអ្វីខ្លះដែលត្រូវដឹងអោយបានត្រឹមត្រូវមុននឹងទិញកុំព្យូទ័រ Laptop ?
ចំណុចអ្វីខ្លះដែលត្រូវដឹងអោយបានត្រឹមត្រូវមុននឹងទិញកុំព្យូទ័រ Laptop ?
ចំណុចអ្វីខ្លះដែលត្រូវដឹងអោយបានត្រឹមត្រូវមុននឹងទិញកុំព្យូទ័រ Laptop ?

 

ប៉ុន្តែក៍មានករណីមួយចំនួនដែលអ្នកទិញកុំព្យូទ័រមួយចំនួនបានយកថវិកាទៅបោះចោលលើការទិញ Laptop នោះមកពីការមិនបានពិនិត្យអោយបានត្រឹមត្រូវ​​​ ឬ ចាញ់បោកអ្នកលក់​  ដោយសារកង្វះខាតចំណេះដឹងផ្នែក IT។ អ្នកទិញមួយចំនួនធំមិនបានផ្ដោតលើគ្រឿងបន្លាស់ថាតើទំហំរបស់វាធំដល់កម្រិតណាទេ ភាគច្រើនសួររករបស់ Brand, មានការធានា ហើយមើលទៅលើរូបរាងសំបកខាងក្រៅរបស់វាតែប៉ុនោះ។ 

ទាំងនេះគឺជាចំណុចដែលអ្នកមិនគួរមើលរំលងនៅពេលទិញកុំព្យូទ័រ៖

1CPU ៖ CPU ជាផ្នែកមួយនៃការជំរុញអោយល្បឿនកុំព្យូទ័រដើរលឿន វាមានតួនាទីធំក្នុងដំណើរការកម្មវិធីជាច្រើន។ សមត្ថភាព CPU បច្ចុប្បន្នរបស់ Laptop មានទំហំខ្ពស់ជាប្រភេទ Core i ឡើងទៅទើបល្អ។ ឧទាហរណ៍ Core i3, Core i5,  Core i7​ ជាដើម។ ដូចនេះបើអាចទៅរួច អ្នកគួរតែជ្រើសយកCPUប្រភេទCore i ឡើងទៅ ដោយសារតែប្រព័ន្ធ Windows សព្វថ្ងៃឡើងទៅដល់ Windows 10 ហើយ។

2Ram ៖ Ram មានតួនាទីសំខាន់ក្នុងការជួយឲ្យកុំព្យូទ័រដំណើរការលឿន ជាពិសេសគឺសម្រាប់ដំណើរ ការកម្មវិធីធំៗមួយចំនួន។ Ram ជាបន្ទះមួយប្រភេទហៅថាអង្គចងចាំបណ្ដោះអាសន្ន សម្រាប់រក្សាទិន្នន័យក្នុងម៉ាស៊ីនរបស់អ្នក ខណៈពេលដែលវាកំពុងដំណើរការ។ ដូច្នេះគប្បីយើងត្រូវជ្រើសរើស ប្រភេទ Ram ស៊េរីខ្ពស់យ៉ាងហោចណាស់ DDR3 គួបផ្សំជាមួយ ទំហំ Ram អាចចាប់ពី ៤ ជីហ្គាបៃឡើងទៅ។

3VGA ៖ VGA គឺជាផ្នែកមួយសម្រាប់ទាញទិន្នន័យមកបង្ហាញលើអេក្រង់ ដែលយើងនិយមហៅថាក្រាហ្វិក។ ជាទូទៅប្រសិនបើអ្នកមិនមែនជាអ្នកគូរប្លង់ ឬ រូបភាពទេ គួរជ្រើសរើសទំហំក្រាហ្វិក ១២៨ មេហ្គាបៃ(MB)បានហើយ ប៉ុន្តែប្រសិនបើអ្នកមានការងារជាអ្នក Design វិញសូមជ្រើសរើសចាប់ពី ១ ជីហ្កាបៃ(GB)ទៅ ២ ជីហ្កាបៃ(GB)ទើបល្អ។

4. ថ្ម ៖ ថ្មសំខាន់ណាស់សម្រាប់កុំព្យូទ័រក្នុងការយកទៅកន្លែងណាមួយប្រើប្រាស់។ ជាទូទៅថ្មកុំព្យូទ័រយួរដៃមានគ្រាប់ថ្ម ៦ Cell ដោយក្នុងមួយ Cell មានទំហំ ១ ម៉ឺនមិល្លីអំពែល(mAh)ម៉ោង ដូច្នេះប្រសិនបើចំនួន Cell កាន់តែច្រើនការប្រើប្រាស់ក៏បានកាន់តែយូរតាមនឹងដែរ។

5. ប័ណ្ឌធានា ៖ ការធានាត្រូវតែមានសម្រាប់កុំព្យូទ័រថ្មីយ៉ាងហោចណាស់ ១ ឆ្នាំឡើងទៅ។ ប៉ុន្ដែសម្រាប់អ្នកទិញកុំព្យូទ័រមួយទឹកជាទូរទៅគេធានាឱ្យ ១ សប្ដាហ៍ ឬ ១ ខែ ដូច្នេះក្នុងអំឡុងពេលនោះអ្នកត្រូវតេស្ដឱ្យអស់ដៃដើម្បីរកបញ្ហាយកទៅដូរគេភ្លាមៗ៕