កម្មវិធីទូរស័ព្ទ ២ របស់ប្រទេសកូរ៉េខាងត្បូង អាចឲ្យអ្នកជៀសផុតពីតំបន់ផ្ទុះវីរុសកូរ៉ូណា COVID-19

កាលពីថ្ងៃអាទិត្យប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៨១៣ ករណីជាកំណត់ត្រាខ្ពស់បំផុតមួយសម្រាប់ប្រទេសនេះ។ ឆ្លើយតបនឹងវីរុសនេះដែរ អ្នកបង្កើតកម្មវិធីមួយចំនួនបានបង្កើតកម្មវិធី ដែលអាចឲ្យគេដឹងព័ត៌មានអំពីវីរុសកូរ៉ូណា និងទីតាំងដែលកើតមានវីរុសនេះ កម្មវិធីទាំងនោះមានឈ្មោះថាកម្មវិធី Corona 100m និង Corona Map ។

កម្មវិធីទូរស័ព្ទ ២ របស់ប្រទេសកូរ៉េខាងត្បូង អាចឲ្យអ្នកជៀសផុតពីតំបន់ផ្ទុះវីរុសកូរ៉ូណា COVID-19
កម្មវិធីទូរស័ព្ទ ២ របស់ប្រទេសកូរ៉េខាងត្បូង

 

កម្មវិធី Corona 100m បាន​ដាក់​ដំណើរ​ការ​នៅ​​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ហើយ​មក​ទល់​ពេល​នេះ​មាន​ចំនួនអ្នក​ទាញ​យក​ដល់​ជាង ១ លាន​ដង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់គេហទំព័រ CNN Business

កម្មវិធី​នេះ​ប្រមូល​ទិន្នន័យ​ពី​រដ្ឋបាល​សាធារណៈ​ រួម​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជម្ងឺ​ឆ្លង​របស់​ប្រទេសកូរ៉េ ដើម្បី​បង្ហាញ​អំពី​កាល​បរិច្ឆេទ​​អ្នក​ជំងឺ​ម្នាក់​ឆ្លង​វីរុស​កូរ៉ូណារួម​ជា​មួយ​សញ្ជាតិ អាយុ ភេទ និង​ទី​កន្លែង​ដែល​គេ​បាន​ទៅ​ដល់​ផង​ដែរ។

 

 

ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ​ស្ថិត​នៅ​ចម្ងាយ​ ១០០ ម៉ែត្រ​ពី​ទី​កន្លែង​ដែល​មាន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា​បាន​ទៅ​ដល់​នោះ គេ​នឹង​ទទួល​បាន​ការ​ឲ្យ​ដំណឹង​ លោតសារ Notificationព្រមាន​តែ​ម្ដងដូច​ជា​ឈ្មោះ​របស់​កម្មវិធី​នេះ​អ៊ីចឹង។

អ្នក​បង្កើត​កម្មវិធី​នេះ​​មាន​ឈ្មោះ Bae Won-Seok និយាយ​ថា​កម្មវិធី​នេះ​បន្ត​រីក​ធំជារៀង​រាល់​មួយ​ម៉ោង​មាន​ការ​ទាញ​យក ២ ម៉ឺន​ដង ហើយ​ពេល​ខ្លះ​គាំង​ដោយ​សារ​មាន​ចំនួន​ទាញ​យក​ច្រើន​ពេក។

 

 

កម្មវិធីមួយ​ទៀតគឺ​ Corona Map ដែល​វា​ក៏​ចាប់​ទីតាំង​របស់​អ្នក​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ ហើយ​បាន​ក្លាយ​ជា​កម្មវិធី​ដែល​មាន​គេ​ទាញ​យក​ច្រើន​ជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូងកាល​​ពី​ថ្ងៃ​ពុធ។

 

 

Corona Map នេះ​​ដំណើរ​ការ​ដូច​Corona 100m ដែរគឺ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជៀស​វាង​ពី​តំបន់​ដែល​​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដែលបាន​ទៅ​ដល់។

លោក Lee Jun-young ជាអ្នក​បង្កើត​កម្មវិធី​នេះ​បាន​ប្រាប់ CNN ថាលោក​បង្កើត​កម្មវិធី​នេះ​ឡើង​ដោយសារតែ​ទិន្នន័យ​របស់​មន្ត្រី​រដ្ឋាភិបាល​ពិបាក​នឹង​មើល​យល់​ពេក៕