ក្រុមហ៊ុន Facebook, Amazonនិង Google ណែនាំឲ្យបុគ្គលិកនៅតំបន់នេះធ្វើការពីផ្ទះ

ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook, Amazon និង Google បានធ្វើការណែនាំឲ្យបុគ្គលិករបស់ខ្លួនដែលស្ថិតនៅក្នុងតំបន់ San Francisco Bay ធ្វើការពីផ្ទះដើម្បីកាត់បន្ថយការឆ្លងវីរុស COVID-19។

ក្រុមហ៊ុន Facebook, Amazonនិង Google ណែនាំឲ្យបុគ្គលិកនៅតំបន់នេះធ្វើការពីផ្ទះ

 

ក្រុមហ៊ុន Facebook បាន​និយាយ​ថាខ្លួន​សុំ​ធ្វើ​ណែនាំ​ឲ្យ​បុគ្គលិកនៅ​ក្នុង​តំបន់​ San Francisco Bay ទាំង​អស់និង​រួម​ទាំង​បុគ្គលិក​ធ្វើ​ការ​ក្រៅ​ម៉ោង គួរ​តែ​ធ្វើ​ការ​ពី​ផ្ទះ​ចាប់​ពី​ថ្ងៃ​សុក្រ​ត​ទៅ។ ការ​សម្រេច​ចិត្ត​នេះ​គឺ​ផ្អែក​តាម​សេចក្ដី​ណែនាំ​ចេញ​ពី​​​ Santa Clara County កាល​ពី​ព្រហស្បតិ៍។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​ Anthony Harrison អ្នក​នាំ​ពាក្យ​របស់ Facebook។ចំពោះក្រុមហ៊ុន Amazon វិញបានផ្ញើសារកាលពីយប់ថ្ងៃពុធទៅកាន់បុគ្គលិកនៅតំបន់​ខាង​លើដោយផ្តល់យោបល់ថាបុគ្គលិក​របស់ខ្លួនអាចធ្វើការពីផ្ទះបានរហូតដល់ចុងខែមីនា។ ដោយ​ឡែក ក្រុមហ៊ុន Google ឯណោះ​វិញ​ក៏​បាន​ផ្ដល់​ជម្រើស​ធ្វើ​ការ​ពី​ផ្ទះ​ដល់​បុគ្គលិក​ក្នុង​តំបន់​ខាង​លើ​ផង​ដែរ។