អស្ចារ្យក្រុមហ៊ុន Sony បើកឲ្យខ្ចីកំពូលកាស “Sony-WH-1000XM3 “ប្រើដោយឥតគិតលុយ

តើអ្នកមានដឹងទេថាកំពូលកាសកាត់បន្ថយសម្លេងរំខាន Sony-WH-1000XM3 ដែលល្បីថាមានសំឡេងពីរោះគ្មានសំឡេងរំខានដល់អ្នកពេលកំពុងស្តាប់តន្រ្តីទៀតនោះមានគុណភាពល្អប៉ុណ្ណា?

អស្ចារ្យក្រុមហ៊ុន Sony បើកឲ្យខ្ចីកំពូលកាស “Sony-WH-1000XM3 “ប្រើដោយឥតគិតលុយ
អស្ចារ្យក្រុមហ៊ុន Sony បើកឲ្យខ្ចីកំពូលកាស “Sony-WH-1000XM3 “ប្រើដោយឥតគិតលុយ

 

សម្រាប់​អ្នក​ដែល​ចង់ដឹង ឬ​ សាកល្បងចង់ស្តាប់នូវកាសមួយនេះទេថាតើសម្លេង និងបច្ចេកវិទ្យាទំនើបដូចអ្វីដែលគេនិយាយនោះពិសេសដល់កំរិតណា ពេលនេះក្រុមហ៊ុនSony ផ្តល់ឱកាសឲ្យ​លោក​អ្នក​​​មក​ទទួល​យក​បទពិសោធន៍​ប្រើប្រាស់​ដោយ​ផ្ទាល់​ជា​មួយ​កាសប្រភេទ Sony WH-1000XM3 ហើយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ តែ​លោក​អ្នក​អាច​ខ្ចី​កាស​យក​ទៅ​ស្ដាប់​បាន​រហូត​ដល់​ទៅ​ ៧ថ្ងៃដោយ​ឥត​គិត​ថ្លៃ​​ ដោយគ្រាន់​តែ​បំពេញ​តាម​លក្ខខណ្ឌ​ងាយៗតែប៉ុនោះ។

 

 

លើស​ពី​នេះ​ទៅទៀតនៅ​ពេល​លោក​អ្នក​យក​កាស​នោះ​មកសង​ត្រឡប់​មក​វិញ​នឹង​ទទួល​បាន​ប័ណ្ណ​សាច់​ប្រាក់​ចំនួន ២០ដុល្លារ​សម្រាប់​ការទិញ​កាស Sony WH-1000XM3 នោះ​ទៀតផង​។

ចំពោះទីតាំងខ្ចីលោក​អ្នក​អាច​ទៅ​រក​ខ្ចី​កាស​បាន​នៅ​ហាង Kfour សាខា​ផ្សារ​ទំនើបសូរិយា និង​ហាង​លក់​គ្រឿងអេឡិចត្រូនិច សំបុក​អាយធី សាខាផ្លូវ ៣៦០ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែមេសា ឆ្នាំ ២០២០។

សម្រាប់​ពត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់​លេខ ៖

Kfour ៖ 078 887 282

+ Sombok IT ៖ 098 555 678