អាហារទាំងនេះដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទាន

នៅពេលមានផ្ទៃពោះក្នុងខែដំបូង​គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ការរីកលូតលាស់សរីរាង្គមានដូចជា បេះដូង ប្រព័ន្ធរំលាយអាហារ និងបំពង់សរសៃប្រសាទ។តួនាទីរបស់បំពង់សរសៃប្រសាទធ្វើឲ្យមានការរីកចំរើននៃសរសៃប្រសាទ និងខួរក្បាលទារកនៅក្នុងផ្ទៃ។

អាហារទាំងនេះដែលស្ត្រីមានផ្ទៃពោះគួរតែទទួលទាន
ស្ត្រីមានផ្ទៃពោះ

 

ដូច្នេះនៅពេលដែលដឹងថា មានផ្ទៃពោះខែដំបូងភ្លាមស្ត្រីភាគច្រើនមិនត្រឹមតែរីករាយ រំភើប និងត្រេកអរប៉ុណ្ណោះទេ ថែមទាំងមានការបារម្ភច្រើន មិនដឹងគួរធ្វើអ្វី និងទទួលទានអ្វីខ្លះដើម្បីឱ្យកូនក្នុងផ្ទៃមានសុខភាពល្អនោះទេ។

 

ថ្ងៃនេះ យើងសូមណែនាំអ្នកអោយបានដឹងពីអាហារសំខាន់ៗ ដែលស្ត្រីទើបតែមានផ្ទៃពោះខែដំបូងគួរតែទទួលទានដូចខាងក្រោម៖

+ បន្លែ

អ្នកគួរតែទទួលទានពពួកបន្លែ ព្រោះវាសម្បូរទៅដោយប្រភេពនៃវីតាមីន B និងជាតិដែកមានដូចជា៖ ម្រះ ត្រកួន ពពួកសណ្តែក ស្ពៃ និងបន្លែបៃតងដទៃទៀត។

+ ផ្លែឈើ

ផ្លែឈើ ដែលអ្នកគួរតែទទួលទានត្រូវតែជាផ្លែឈើ ដែលសម្បូរទៅដោយ វីតាមីនសារធាតុ ហ្វូឡេក (Folates) ជាតិកាកសរសៃ និងជាតិទឹក មានដូចជា៖ ផ្លែចេក ផ្លែទទឹម​ ផ្លែប៉ោម ផ្លែប័រ ផ្លែត្រសក់ស្រូវ ផ្លែក្រូច ផ្លែត្របែក ដែលទាំងនេះសុទ្ធសឹងតែជាតិរ៉ែ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងការពារអាការ:ទល់លាមក និងធ្វើឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំចំពោះសុខភាពម្តាយ និងទារកក្នុងផ្ទៃថែមទៀតផង។ដូច្នេះអ្នកគួរតែទទួលទានផ្លែឈើយ៉ាងហោច ១ ទៅ២ផ្លែជារៀងរាល់ថ្ងៃទើបជាការប្រសើរ។

 

 

+ទឹកដោះគោ

ទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម និងសារធាតុអាស៊ីតហ្វូលិក (Folic Acid) ដ៏ទៃជាច្រើនទៀត។ ដូច្នេះអ្នកគួរទទួលទានទឹកដោះគោជាប្រចាំជារៀងរាល់ថ្ងៃ​១ថ្ងៃ១កែវ ដើម្បីអោយសុខភាពល្អទាំងម្តាយ និងកូនក្នុងផ្ទៃ។ ក្រៅពីនេះអ្នកក៏អាចទទួលទានទឹកដោះគោជូរ ក្រែមទឹកដោះគោ ឈីសស្រស់ៗ (hard cheese) ក៏បានដែរ តែត្រូវចៀសវាងផលិតផលដែលមានផ្ទុកនូវជាតិហ្គាស។

 

 

+សាច់ និងស៊ុត

សាច់ ហើយនឹងស៊ុតមានផ្ទុកនូវសារធាតុសារធាតុ ប្រូតេអ៊ីន វីតាមីន A B D K ជាតិដែក ព្រមទាំងសេឡេញ៉ូម និងផូស្វ័រផងដែរ។ ដូច្នេះអ្នកអាចទទួលទានមានដូចជា ​ត្រី ស៊ុត និងសាច់មាន់ល្អជាង ការទទួលទានសាច់ជ្រូក តែបើចង់ទទួលទានត្រូវតែចម្អិនឱ្យបានឆ្អិនល្អជាមុនសិន។

 

 

+ គ្រាប់រុក្ខជាតិ

អ្នកអាចទទួលទានគ្រាប់រុក្ខជាតិ​​​ មានដូចជា គ្រាប់សណ្តែក  សណ្តែកក្រហម សណ្តែកខ្មៅ និងសណ្តែកសៀងជាដើម។ព្រោះវាសម្បូរទៅដោយជាតិដែក កាកសរសៃ និងជាអាហារូបត្ថម្ភដូចជាជាតិម៉ាញ៉េស្យូម និងសេលេញ៉ូម ដើម្បីធ្វើឱ្យទារកក្នុងផ្ទៃមានការលូតលាស់ល្អទាំងខួរក្បាល សរីរាង្គ និងសរសៃឈាមជាដើម​​។​

 

 

+គ្រាប់ធុញ្ញជាតិ

នៅដើមខែដំបូងស្ត្រីគួរតែទទួលទានគ្រាប់ធុញ្ញជាតិ​ ដូចជា៖ គ្រាប់ល្ពៅ គ្រាប់ផ្លែកៅឡាក់ និង​គ្រាប់ធុញ្ញជាតិផ្សេងៗទៀត​  ព្រោះវាផ្តល់នូវសារធាតុរ៉ែ ដែក និងវីតាមីន B ដែលអាចជួយឲ្យសុខភាពទាំងម្តាយ និងទារកកាន់តែរឹងមាំ ជាពិសេសអាចបង្ការការក្អួតចង្អោរថែមទៀតផង។ 

 

 

ប្រការគួរយល់ដឹង ស្រ្តីមានផ្ទៃពោះគូរចៀសវាងការទទួលអាហារ ឬ ភេសជ្ជះ រួមមាន៖  គ្រឿងស្រវឹង អាហារកែច្នៃ ភេសជ្ជៈដែលផ្ទុកនូវកាហ្វេអ៊ីន រួមទាំងអាហារសមុទ្រមួយចំនួនផងដែរ។ បន្ថែមពីនោះគួរតែទទួលទានទឹកធម្មតាឱ្យបានច្រើន ហាត់ប្រាណ គិតអ្វីដែលល្អៗធ្វើឱ្យអារម្មណ៍ស្រស់ស្រាយជាពិសេសគឺត្រូវកាត់បន្ថយស្ត្រេសផងដែរ៕