កម្មវិធី Zoom បានដាក់អោយប្រើប្រាស់នៅលើអ៊ីនធើណែតដោយឥតគិតលុយ

នៅពេលដែលមានវីរុសកូរ៉ូណាមានការផ្ទុះខ្លាំង ពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំង ហេតុនេះហើយទើបមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនជាពិសេសនៅសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះ។

កម្មវិធី Zoom បានដាក់អោយប្រើប្រាស់នៅលើអ៊ីនធើណែតដោយឥតគិតលុយ
កម្មវិធី Zoom

 

ទន្ទឹម​នឹង​នោះ​កម្មវិធី Zoom កំពុង​​តែ​មានប្រជាប្រិយភាពទាញ​យកចំនួន​អ្នកប្រើប្រាស់ជាច្រើន វាជា​កម្មវិធី​អាចធ្វើការប្រជុំ​តាម​អ៊ីនធឺណិត​​ អាច​ប្រើ​​ប្រាស់​បាន​ដោយឥត​គិត​ថ្លៃ ចំណេញ​ពេលវេលា​​ និង ថវិការថែមទៀតផង។

 

 

កម្មវិធី Zoom បាន​ផ្ដល់​ជូន​នូវ​ការ​ប្រជុំ​ដែលមាន​មនុស្ស​ចូល​រួម​បាន​ដល់ ១០០ នាក់​ដោយ​ឥត​គិត​ថ្លៃ ហើយ​ចំពោះ​កញ្ចប់​ដែល​​គិត​កម្រៃ​ប្រចាំ​ខែ​វិញ​គឺ​អាច​ចូល​រួម​បាន​រហូត​ដល់ ១ ០០០ នាក់ វាអាស្រ័យ​លើ​កញ្ចប់​នីមួយៗតែប៉ុនោះ។

អ្វី​ដែល​ពិសេស​នោះគឺអ្នក​ដទៃ​ទៀត​អាច​ចូល​នៅក្នុង​អង្គ​ប្រជុំ​តាម​កម្មវិធីZoomដោយ​មិន​ចាំ​បាត់​បង្កើត​គណនី​នោះ​ឡើយដោយគ្រាន់​តែ​មាន​មេ​អង្គ​ប្រជុំ​មួយ​បង្កើត​នូវ​កិច្ច​ប្រជុំរួច​ផ្ញើ​Linkទៅដល់​អ្នក​ដែល​ត្រូវ​ចូល​រួម​ជា​ការ​ស្រេច។

 

 

ក្នុង​​​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នេះ​ដែរZoomបាន​ដក​ចេញ​នូវ​ការ​កំណត់​រយៈពេល ៤០ នាទី សម្រាប់​វីដេអូ​កិច្ច​ប្រជុំ​ ដែល​មាន​​ក្នុង​​កញ្ចប់​ដោយឥត​គិត​លុយ​របស់​ខ្លួន សម្រាប់​ប្រទេស​ចិន​កាល​ពី​រសប្ដាហ៍​មុន។បន្ថែមពីនេះអ្នកអាចទាញ​យក​កម្មវិធី Zoom បានទាំងនៅលើ​ App store និង Play store