ចុចទូរស័ព្ទយូរៗពេក ក៏អាចធ្វើឲ្យមនុស្សខ្សោយបញ្ញាដែរ

តាមការសិក្សាមួយដែលបង្ហាញដោយក្រុមអ្នកស្ម័គ្រចិត្តបានធ្វើការចោទសួរសំណួរជ្រៅៗទៅលើអ្នកដែលប្រើស្មាតហ្វូនជាច្រើននាក់តែពួកគេហាក់ឆ្លើយមិនបានល្អ និង​ មានការវិភាគចុះខ្សោយថែមទៀតផង។

ចុចទូរស័ព្ទយូរៗពេក ក៏អាចធ្វើឲ្យមនុស្សខ្សោយបញ្ញាដែរ
​​​​​ phone

 

មាន​ប្រទេស​មួយ​ចំនួន ដូចជា​ន័រវែស​, ដាណឺម៉ាក​, ហ្វាំងឡង់​, អង់គ្លេស​ និង​បារាំង ចំពោះពិន្ទុ​កម្រិត​ភាព​ឆ្លាតវៃ IQ ដែល​ធ្លាប់តែ​កើន​ឡើងប្រែជាមាន​ការ​ធ្លាក់​ចុះ​ប្រហែល ២.៤ ពិន្ទុក្នុង​ទសវត្សចុងក្រោយនេះ​។តាម​របាយការណ៍​ចេញ​ផ្សាយ​កាល​ខែ​មិថុនា លើ​វេបសាយ PNAS បង្ហាញ​ថា​ការប្រើស្មាតហ្វូនច្រើនម៉ោង ធ្វើឲ្យកម្រិត IQ មាន​ការ​ធ្លាក់ចុះ​។

តាម​ការ​សិក្សា​បានចង្អុល​បង្ហាញ​ថា​ស្មាតហ្វូន​មាន​ផល​ប៉ះពាល់​មួយ​ចំនួនទៅ​លើ​កម្រិតនៃ​ការ​យល់​ដឹង​​​ និង កម្រិត​សមត្ថភាព​គ្រប់គ្រង​ការ​ផ្ដោត​អារម្មណ៍​របស់មនុស្សថ្វី​បើ​ការលេងហ្គេម​ហាក់​ល្អ​ ចំពោះ​សមត្ថភាព​ការគិតបានរហ័សក៏ដោយក្តី។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បានលើកឡើងថា ស្មាតហ្វូន​ជួយ​សម្រេច​ការងារ​មួយ​ចំនួន​តាម​តម្រូវការ​ប្រចាំថ្ងៃមើល​ទៅ​ទំនើប​ជាង​មុនប៉ុន្តែ​មិន​ប្រាកដ​ថា​ជំរុញ​ភាព​ឆ្លាតវៃ​នោះ​ទេ​៕