ផ្ទុះវីរុស COVID-19 ធ្វើអោយក្រុមហ៊ុនយក្សទាំង ៥ នៅអាមេរិកខាតបង់ទឹកប្រាក់ ២៣៨ ពាន់លានដុល្លារ

ការផ្ទុះនូវវីរុសផ្លូវដង្ហើមថ្មី COVID-19 បានធ្វើអោយក្រុមហ៊ុនយក្សនៅសហរដ្ឋអាមេរិកមានដូចជា Apple, Facebook, Amazon, Microsoft និង Alphabet (ក្រុមហ៊ុនមេរបស់ Google) បានខាតបង់ទឹកប្រាក់សរុបជារួម ២៣៨ ពាន់លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុន ។

ផ្ទុះវីរុស COVID-19  ធ្វើអោយក្រុមហ៊ុនយក្សទាំង ៥ នៅអាមេរិកខាតបង់ទឹកប្រាក់ ២៣៨ ពាន់លានដុល្លារ
វីរុស COVID-19
ផ្ទុះវីរុស COVID-19  ធ្វើអោយក្រុមហ៊ុនយក្សទាំង ៥ នៅអាមេរិកខាតបង់ទឹកប្រាក់ ២៣៨ ពាន់លានដុល្លារ
ផ្ទុះវីរុស COVID-19  ធ្វើអោយក្រុមហ៊ុនយក្សទាំង ៥ នៅអាមេរិកខាតបង់ទឹកប្រាក់ ២៣៨ ពាន់លានដុល្លារ

ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះច្រើនជាងគេ ៤,៧៥ ភាគរយ រីឯ Microsoft ធ្លាក់ចុះ ៤,៣ ភាគរយ Amazon ធ្លាក់ចុះ ៤,១ ភាគរយ Alphabet ធ្លាក់ចុះ ៤,៣ ភាគរយ និង Facebook ធ្លាក់ចុះ ៤,៥ ភាគរយ នេះបើគិតត្រឹមថ្ងៃទីច័ន្ទ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០។បន្ថែមពីនេះ​ Apple រងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះរោងចក្រមួយផ្នែកធំរបស់ខ្លួនស្ថិតនៅប្រទេសចិន ហើយត្រូវរាំងស្ទះចង្វាក់ផលិតកម្មទាំងស្រុង។ គោលដៅចំណូលនៃត្រីមាសទី ១ ឆ្នាំ ២០២០ នេះ ត្រូវបាន Apple កំណត់ចន្លោះពី ៦៣ ទៅ ៦៧ ពាន់លានដុល្លារ ដោយលោក Tim Cook បានសង្កត់ធ្ងន់ថាទំហំប្រហាក់ប្រហែលនៃប្រាក់ ៤ ពាន់លានដុល្លារនោះ គឺស៊ីសងលើការរីករាលដាលនៃវីរុសកូរ៉ូណានោះឯង។