តើអ្នកដឹងអត់ Smart Phone ម៉ូដែរណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត ?

អ្វីទៅជាវិទ្យុសកម្ម? វិទ្យុសកម្ម គឺ ជារលក ដែលសាយភាយចេញពីគ្រឿង អេឡិចត្រូនិចមានដូចជាៈ ទូរស័ព្ទ កង្ហាកុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំងដាំបាយ ទូទឹកកក ម៉ៃក្រូវ៉េ នឹងអេឡិចត្រូនិចផ្សេងៗទៀត។

តើអ្នកដឹងអត់ Smart Phone ម៉ូដែរណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត ?
តើអ្នកដឹងអត់ Smart Phone ម៉ូដែរណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត ?
តើអ្នកដឹងអត់ Smart Phone ម៉ូដែរណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត ?

 

 

វិទ្យុសកម្មដែលប៉ះពាល់មកលើសុខភាពរបស់មនុស្សគ្រប់រូបគឺធ្វើអោយយើងបាត់បង់ថាមពលនៅក្នុងខ្លួនពី 10% ទៅ 30% ភ្លាមៗ បន្ទាប់ពីយើងប៉ះពាល់ទៅលើគ្រឿងអេឡិចត្រូនិចផ្សេងៗហើយការជ្រាបចូលរបស់វិទ្យុសកម្មមកលើរាង្គកាយរបស់យើង គឺមិនបានធ្វើអោយយើងឈឺចាប់ភ្លាមៗនោះទេ ក៍ប៉ុន្តែវាបានជ្រាបចូល ទៅបំផ្លាញថាមពលរាង្គកាយ និងធ្វើអោយមានការប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទរបស់យើងដែលមានអាការៈស្ពឹកស្រពន់ ចុកដៃជើងឈឺតាមសន្លាក់ ឈឺសាច់ដុំ។

 

 

នៅពេលដែលនិយាយទូរស័ព្ទយើងយកវាមកផ្អិបជាប់និងត្រចៀករបស់យើងក៏ដូចជាជាប់នឹងខួរក្បាល ដូច្នេះហើយកំដៅរបស់រលកវិទ្យុសកម្ម បានជ្រាបចូលទៅក្នុងខួរក្បាលរបស់យើងយ៉ាងងាយ ហើយវាបានចំអិនខួរក្បាលរបស់យើងបន្តិចម្តងៗបើយើងនិយាយទូរស័ព្ទចាប់ពី១០នាទីឡើងទៅគឺធ្វើអោយយើងឈឺក្បាល ក្តៅត្រចៀក មានអារម្មណ៏ឆាប់មួរមៅ គេងមិនលក់ធ្វើអោយខ្សោយក្នុងការចងចាំស្ពឹកខួរក្បាលជាដើម។

 

 

ចំពោះតម្រូវការ​ប្រើប្រាស់​ទូរសព្ទ ប្រចាំថ្ងៃ​សឹង​មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​ទំនាក់ទំនង​ទី​ជិត​ ឬ​ឆ្ងាយ​ តែ​ក៏​គួរ​គិត​ពី​សុវត្ថិភាព​ផង​ដែរ​។ ដោយយោងតាមការសិក្សាស្រាជ្រាវរបស់ក្រុមហ៊ុន Statista គេបានរកឃើញថា ទូរស័ព្ទ Model មួយរបស់ Xiaomi គឺ MiA1 (Global Version) បានបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុតដែលជាប់លេខ 1 ក្នុងតារាងទូរស័ព្ទដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេ ហើយបញ្ចេញវិទ្យុសកម្មរហូតដល់ 1.75 វ៉ាត់ក្នុងមួយគីឡូក្រាម ជាធម្មតាកំរិតវិទ្យុសកម្មដែលមានសុវត្ថិភាពគឺ 0.60 វ៉ាត់ក្នុងមួយគីឡូក្រាម ។