អាសូរ ឡោម លក្ខិណា! ស្វាមី​នាង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ព្រឹក​មិញ​នេះ

តារា​សម្ដែង ឡោម លក្ខិណា និង​ក្រុម​គ្រួសារ​បាន និង​កំពុង​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​ស្វាមី​របស់​នាង​លោក PISETH PA បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

អាសូរ ឡោម លក្ខិណា! ស្វាមី​នាង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ព្រឹក​មិញ​នេះ

តារា​សម្ដែង ឡោម លក្ខិណា និង​ក្រុម​គ្រួសារ​បាន និង​កំពុង​មាន​ទុក្ខ​ជា​ទម្ងន់ ដោយ​ស្វាមី​របស់​នាង​លោក PISETH PA បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ មករា ២០២០​នេះ។

លក្ខិណា បាន​បញ្ចេញ​សារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​គ្រោះ​ថ្នាក់​របស់​ស្វាមី​របស់ ជូន​ទៅ​ដល់​មិត្តភ័ក្ដិ​សាច់​ញាតិ​ទាំង​អស់ ដោយ​ពិធី​បុណ្យ​សព​នឹង​ប្រព្រឹត្ត​ទៅ​វត្ត​ក្រាំង​ធ្នង់។ “សូម​បង​ទៅ​កាន់​ទី​ស្ងប់សុខ​រឿង​កូន​បង​កុំ​បារម្ភ អូន​នឹង​មើល​ថែ​កូន​អោយ​ល្អ បង​ដាច់​ចិត្ត​ណាស់​ហ៊ាន​ទៅ​ចោល​អូន​គ្មាន​ផ្តាំផ្ញើ​អី​អូន​មួយ​ម៉ាត់”។ លក្ខិណា ថ្លែង។ នៅ​ពេល​នេះ មិត្តភ័ក្ដិ​ជិត​ឆ្ងាយ បាន និង​កំពុង​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​ស្វាមី​របស់​នាង។

តាម​ព័ត៌មាន​ ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ស្វាមី​របស់​តារា​សម្ដែង​ខាង​លើ គឺ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​បេតុង​មួយ​កន្លែង​ក្នុង​សង្កាត់​កាកាបទី ២ ខណ្ឌ​ពោធិ៍សែនជ័យ​រាជធានី​ភ្នំពេញ។គ្រោះ​ថ្នាក់​នេះ កើត​ឡើង​ដោយ​ការ​បុក​គ្នា​រវាង​រថយន្ត​ព្រូស​មួយ​គ្រឿង​ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ(2AQ-9139)បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ រថយន្ត​នេះ ​បាន​បើក​បរ​ក្នុង​ល្បឿន​លឿន​ ហើយ​មិន​ដឹង​យ៉ាង​ម៉េច បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​កូរ៉េ​១​តោន​កន្លះ​ពាក់​ស្លាក​លេខ(ភ្នំពេញ 2AK-7485)បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​បញ្ច្រាស់ទិសគ្នា​ពេញ​ទំហឹង។ហេតុការណ៍​ខាង​លើ បាន​​បណ្ដាល​ឲ្យ​ភាគី​ខាង​ម្ចាស់​រថយន្ត​ព្រូស​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ចំណែក​ឯ​រថយន្ត​ទាំង​ពីរ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដូច​គ្នា៕ អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ ក្រោយ​មក​បាន​ដឹង​ថា​មាន​ឈ្មោះ ប៉ា ចាន់​ពិសិទ្ធ អាយុ ៣៣ឆ្នាំ មុខ​របរ​ជា​អ្នក​កួកជេ​រថយន្ត​ស្នាក់​នៅ​ក្នុង​បុរី​ឈូកវ៉ា១ ក្នុង​សង្កាត់កាតាប២ ខណ្ឌ​ពោធិ៍​សែនជ័យ និង​ត្រូវ​ជា​ស្វាមី​មិន​ទាន់​រៀបការ​របស់​តារា​សម្ដែង ឡោម លក្ខិណា៕