លោក Larry Tesler អ្នកបង្កើតមុខងារ Copy & Paste ដំបូងបង្អស់និងជាអតីតបុគ្គលិកនៅ Apple ទទួលមរណភាពហើយ

លោក Larry Tesler ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រមួយរូបដែលត្រូវបានគេស្គាល់ជាអ្នកបង្កើតមុខងារ Cut, Copy និង Paste ដំបូងបង្អស់បានទទួលមរណភាពនៅអាយុ ៧៤ ឆ្នាំកាលពីថ្ងៃចន្ទកន្លងទៅនេះ។

លោក Larry Tesler  អ្នកបង្កើតមុខងារ Copy & Paste ដំបូងបង្អស់និងជាអតីតបុគ្គលិកនៅ Apple ទទួលមរណភាពហើយ
Larry Tesler

Tesler កើត​នៅ​ឆ្នាំ ១៩៤៥ ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក គាត់បាន​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​មហាវិទ្យាល័យ Stanford។ លោក​បាន​ចូល​បម្រើ​ការ​នៅ​ស្ថាប័នជាច្រើនដូចជា PARC, Amazon, Apple, Yahoo និង Xerox ហើយ​ជា​ពេល​ដែល​លោក​បាន​អភិវឌ្ឍ​នូវ​មុខងារCut, Copy និង Paste រហូត​ដល់ Concept មួយ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ទាំង​លើ​កម្មវិធី​សរសេរ Text Editor ក៏​ដូច​ជា​ដំណើរការ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​មូលទៀតផង។

 

 

លោក​ក៏​ធ្លាប់​ជា​អតីត​បុគ្គលិក​បម្រើ​ការ​អោយ Apple ផង​ដែរ កាល​ពី​ឆ្នាំ ១៩៩៧ លោកបាន​ទៅ​ចូលរួម​អភិវឌ្ឍ​លើ​ផលិតផល​មួយ​ចំនួន​មាន​ដូច​ជា Macintosh, QuickTime, Lisa និង​ Newton Tablet ហើយ​ពេល​នោះ​ក៏​មាន​មុខងារ Copy & Paste ដាក់​ដំណើរការ​ស្រាប់​លើ​កុំព្យូទ័រ​ទាំង​នោះ​ដូច​គ្នា៕