មានដឹងទេហេតុអ្វីបានជាប្រទេស ១១ នេះគ្មានវាសនាបានមើល YouTube និង បណ្តាញសង្គមផ្សេងៗទៀត

YouTube នៅតែបន្តកើតមាននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ប៉ុន្តែក៍មានប្រទេសមួយចំនួនដែលត្រូវបានហាមមិនអោយមាននៅក្នុងប្រទេសខ្លួនដោយសារបញ្ហាប្លែកៗចេញមកគ្របដណ្ដប់ដល់ប្រជាជនក្នុងប្រទេសជាពិសេសគឺ​​ បច្ចេកវិទ្យាជាបញ្ហាធំបំផុតសម្រាប់ពួកគេផងដែរ ។

បណ្ដាប្រទេសមួយចំនួនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់មានដូចជា Facebook ,YouTube, Google ជាដើមព្រោះដើម្បីទប់ទល់ជាមួយស្ថានការណ៍ផ្សេងៗដែលបានកើតឡើង ដូចជាការវាយប្រហារតាមអ៊ីនធើណែតជាដើម ។

តែបើយើងក្រឡេកមកមើលបណ្ដាប្រទេសផ្សេងទៀត រួមទាំងកម្ពុជាយើងវិញហាក់គ្មានអ្វីត្រូវព្រួយបារម្មណ៍នោះទេព្រោះស្រុកយើងប្រើប្រាស់បណ្ដាញសង្គមអ្វីក៏បានដែរ ឲ្យតែអាចដោនឡូតលេងបានមិនថាកម្មវិធីល្បីៗក្រៅស្រុកនោះទេ ។

 

ស្របពេលជាមួយគ្នានេះដែរយើងសូមបង្ហាញប្រទេសទាំង ១១ លើពិភពលោកដែលគ្មានវាសនាសូម្បីប្រើប្រាស់ YouTube ហើយក៏មិនអាចភ្ជាប់តាមលីងណាមួយអាចមើលបានដោយសង្ងាត់នោះដែរ តែបើហ៊ានលួចមើលគឺអាចត្រូវទទួលរងការពិន័យក៏ថាបាន ។ ហើយប្រទេសទាំងនោះរួមមាន ៖

·ចិន

·ប្រេស៊ីល

·តួកគី

·អាឡឺម៉ង់

·លីប៊ី

·តូនីស្ថាន

·ឥណ្ឌា

·កូរ៉េខាងជើង

·អ៊ីរ៉ង់

·ប៉ាគីស្ថាន

-វៀតណាម

មិនត្រឹមតែប៉ុណ្ណោះប្រទេសជិតខាងយើងគឺប្រទេស ថៃ ក៏ធ្លាប់ត្រូវបានបិទមិនឲ្យប្រជាជនប្រើប្រាស់ YouTube ផងដែរ

ព្រោះតែពេលនោះមានវីដេអូដែលបង្ហោះពីការមើលងាយដល់ព្រះមហាក្សត្រថៃ ដែលជាហេតុធ្វើឲ្យថៃស្នើឲ្យ YouTube លុបវីដេអូចេញភ្លាមៗ បើមិនលុបចេញនោះទេ គឺថៃឈប់ប្រើប្រាស់ YouTube រហូតតែម្ដង ។

សូមបង្ហាញហេតុផលថា ប្រទេសទាំងនោះមិនអាចប្រើប្រាស់បាន ​មិនមែនមកពី YouTube មិនចូលទៅប្រទេសទាំងនោះទេតែមកពីរដ្ឋាភិបាលប្រទេសទាំងនោះបានធ្វើការហាមឃាត់មិនឲ្យមានបណ្ដាញសង្គមទាំងនោះចូលសូម្បីតែ Facebook ក៏គ្មានដែរ ៕