តោះ! មកដឹងពីតម្លៃពិសេសរបស់ Samsung Galaxy S20 ដែលនឹងដាក់លក់លើទីផ្សារកម្ពុជា

ទូរស័ព្ទ Samsung Galaxy S20 (ដែលពីមុនត្រូវបានគេស្គាល់ថា Samsung Galaxy S11) ជាទូរស័ព្ទជំនាន់ក្រោយរបស់ក្រុមហ៊ុន Samsung ត្រូវបង្ហាញខ្លួនជាផ្លូវការនៅឯ Samsung Unpacked នៅថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២០។

តោះ! មកដឹងពីតម្លៃពិសេសរបស់ Samsung Galaxy S20 ដែលនឹងដាក់លក់លើទីផ្សារកម្ពុជា
Samsung Galaxy S20
តោះ! មកដឹងពីតម្លៃពិសេសរបស់ Samsung Galaxy S20 ដែលនឹងដាក់លក់លើទីផ្សារកម្ពុជា
 
 
Samsung Galaxy S20 ត្រូវបានបង្ហាញជាផ្លូវការដោយក្រុមហ៊ុន Samsung នៅលើគេហទំព័រគ្រឿងបន្លាស់មួយចំនួនដែលបានផ្សាយផ្ទាល់នៅលើគេហទំព័របែលហ្ស៊ិក និងអាល្លឺម៉ង់។
 

https://cngtv.dev.khbmedia.asia/uploads/images/2020/Feb/image_750x_5e5a8dfb5aa28.jpg

 

បើយើងក្រឡេកមើលនៅឆ្នាំ ២០១៩ តម្លៃ Galaxy S10 បានចាប់ផ្តើមពីតម្លៃ ៧៤៩ ដុល្លារសម្រាប់ S10e, ៨៩៩ ដុល្លារសម្រាប់ S10 និង ៩៩៩ ដុល្លារសម្រាប់ S10 Plus។អ្នកប្រាប់ព័ត៌មានម្នាក់គឺ ​ Max Weinbach នៃក្រុម​​ XDA Developers បានបង្ហើបពីអ្វីដែលគាត់ជឿជាក់ថានឹងជាតម្លៃសម្រាប់ទូរស័ព្ទ Galaxy 5G ស៊េរីថ្មីនៅក្នុងទីផ្សារអឺរ៉ុប។ ចំពោះតម្លៃរបស់ Samsung Galaxy S20 5G មានពាក្យចចាមអារ៉ាមថាមានតម្លៃ ៩០០-១០០០ដុល្លារ S20 + 5G ត្រូវបានគេដាក់ក្នុងតម្លៃ ១០៥០-១១០០ដុល្លារមានRAM 8GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ ខៀវ)ខណៈដែល S20 Ultra 5G ត្រូវបានគេនិយាយថាមានតម្លៃគឺ ១២៦៩ ដុល្លារ ជម្រើស RAM 12GB មេម៉ូរី 128GB (ពណ៌ ខ្មៅ ប្រផេះ)

 

https://cngtv.dev.khbmedia.asia/uploads/images/2020/Feb/image_750x_5e5a8f0189f02.jpg

 

និយាយទៅម៉ាស៊ីនថតសុំចាញ់តែម្តង! ហើយអ្វីដែលកាន់តែកាន់ទាក់ចិត្តបំផុតនោះគឺ S20 Ultra អាច Zoom បានដល់ ១០០ ដងឯណោះ (Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K អាចនិយាយថា ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រហើយដែលក្រុមហ៊ុន សាមសុងបញ្ចេញនូវស្មាតហ្វូនឡើងដល់កម្រិតខ្ពស់ប៉ុណ្ណេះ។

សូមទស្សនាវីដេអូខាងក្រោម