ក្ដៅៗ! កីឡាករបាល់ទាត់អាជីពម្នាក់នៅប្រទេសអ៊ីតាលី ត្រូវបានគេរកឃើញថាមានផ្ទុកជំងឺកូរ៉ូណាវីរុស

អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់កាសែត La Nazione បានឲ្យដឹងថា កីឡាករបាល់ទាត់អាជីពម្នាក់ ដែលកំពុងប្រកបអាជីពក្នុងក្របខណ្ឌ​Serie C ប្រទេសអ៊ីតាលី ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានផ្ទុកជម្ងីកូរ៉ូណាវីរុស។

កីឡាករបាល់ទាត់ខាងលើត្រូវបានគេស្គាល់ថា ជាសមាជិកក្រុម US Pianese ASD មានវ័យ២២ឆ្នាំ (មិនបញ្ចេញឈ្មោះ) ត្រូវបានអាជ្ញាធរតំបន់ Tuscany បញ្ជាក់ថា គេចាប់ផ្ដើមមានអារម្មណ៍មិនស្រួលខ្លួនកាលពីថ្ងៃសៅរ៍ កំឡុងពេលស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Piedmont មុនការប្រកួតលីគរបស់ក្រុម Pianese ទល់នឹងក្រុម Juventus អាយុក្រោម២៣ឆ្នាំ។

  ក្រុម US Pianese ASD

កីឡាករវ័យ២២ឆ្នាំ មិនបានចូលប្រកួតជាមួយក្រុមនៅថ្ងៃអាទិត្យនោះទេ ក្រោយមកគាត់ត្រូវបានគេបញ្ជូនទៅផ្ទះវិញដើម្បីធ្វើតេស្តសុខភាព។ រហូតដល់ថ្ងៃពុធ ទើបលទ្ធផលតេស្តចេញមក ឃើញថាគាត់មានផ្ទុកជំងឺកូរ៉ូណាវីរុស ដែលខាងអង្គការសុខភាពពិភពលោកដាក់ឈ្មោះជាផ្លូវការថា COVID-19 ខណៈបច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមួយក្នុងទីក្រុង Siena ។

យ៉ាងណាមិញ មានព័ត៌មានជាច្រើនក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយថា ដោយសារការគម្រាមកំហែងនៃជំងឺ COVID-19 ការប្រកួតក្នុងក្របខណ្ឌ Serie A ភាគច្រើនត្រូវបានលុបចោល ខណៈការប្រកួតមួយចំនួនទៀត តម្រូវឲ្យប្រព្រឹត្តទៅដោយបិទទ្វារកីឡដ្ឋានមិនឲ្យអ្នកគាំទ្រចូលរួម ក្នុងនោះរួមបញ្ចូលទាំងជំនួបសំខាន់រវាងក្រុម Inter Milan និងក្រុម Juventus នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះផងដែរ។

គួរបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍ នៅប្រទេសអ៊ីតាលីមានអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៤៤៧ករណី ក្នុងនោះមានមនុស្ស១៤នាក់ហើយបានស្លាប់បាត់បង់ជីវិត