អីយ៉ាមានការទូទាត់ប្រាក់រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ កាន់តែមានភាពងាយស្រួលហើយតាមរយៈប្រព័ន្ធស្កេន QR Code

កាលពីថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2020 ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលនៅប្រទេសថៃ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងព្រះរាជាណាចក្រកម្ពុជា និង ថៃ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

អីយ៉ាមានការទូទាត់ប្រាក់រវាងព្រះរាជាណាចក្រកម្ពុជា និងថៃ កាន់តែមានភាពងាយស្រួលហើយតាមរយៈប្រព័ន្ធស្កេន QR Code
 

ការដាក់ឱ្យដំណើរការគម្រោងនេះ មានអត្ថប្រយោជន៍ណាស់ដើម្បីលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនិងសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរថែមទៀតផង។

 

ចាប់ពីថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2020 នេះតទៅ ប្រជាជនកម្ពុជា ដែលជាអតិថិជនរបស់ធនាគារអាចធ្វើការទំនាក់ទំនង ទៅកាន់ធនាគារណាមួយនៅពេលទៅកម្សាន្តនៅប្រទេសថៃនិងអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗដោយប្រើកម្មវិធីធនាគារចល័ត (Mobile Banking App) ដើម្បីស្កេន QR code ដែលដាក់បង្ហាញនៅតាមបញ្ជររបស់ពាណិជ្ជករទូទាត់រាយនៅក្នុងប្រទេសថៃផងដែរ។

 

 

ទន្ទឹមនឹងនោះដែរនៅក្នុងរង្វង់ត្រីមាសទី៣ ឆ្នាំ2020 ខាងមុខនេះ ប្រជាជនថៃដែលមកកម្សាន្តនៅប្រទេសកម្ពុជា ក៏អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវាកម្មដោយប្រើកម្មវិធីធនាគារចល័ត (Mobile Banking App) ដើម្បីស្កេន QR code ដែលដាក់បង្ហាញនៅតាមបញ្ជររបស់ពាណិជ្ជករទូទាត់រាយនៅក្នុងប្រទេសកម្ពុជាវិញផងដែរ។