តិចស្តាយក្រោយអស់បានចូលរួមការតាំងពិព័រណ៌ឌីជីថលដ៍ធំបំផុតប្រចាំឆ្នាំ ២០២០ នៅកោះពេជ្រក្នុងប្រទេសកម្ពុជា

ការតាំងពិព័រណ៌បច្ចេកវិទ្យា Digital Cambodia គឺជាការតាំងពិព័រណ៌ពីបច្ចេកវិទ្យា និងការវិវឌ្ឍបច្ចេកវិទ្យានៃប្រទេសកម្ពុជា ហើយនៅឆ្នាំនេះការតាំងពិព័រណ៌ Digital Cambodia 2020 នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ដល់ ២២ ខែមីនាខាងមុខនេះ ហើយអ្វីដែលកាន់តែប្លែកភ្នែកលើសពីឆ្នាំមុនៗដែលជាឆ្នាំដំបូងទៅទៀតនោះគឺមានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់និង មានវាគ្មិនជំនាញជាច្រើនមកពីបណ្តាក្រុមហ៊ុននានាមានទាំងក្នុងស្រុកនឹងក្រៅស្រុកថែមទៀតផង។

តិចស្តាយក្រោយអស់បានចូលរួមការតាំងពិព័រណ៌ឌីជីថលដ៍ធំបំផុតប្រចាំឆ្នាំ ២០២០ នៅកោះពេជ្រក្នុងប្រទេសកម្ពុជា

 

ក្រៅពីការតាំងពិព័រណ៌បច្ចេកវិទ្យាថ្មីៗពីអ្នកតាំងបង្ហាញនៅ Digital Cambodia ក៏មាននូវតំបន់ដ៏គួរឲ្យចាប់អារម្មណ៌ជាច្រើនដែលអនុញ្ញាតិឲ្យអ្នកចូលរួមទស្សនារៀនសូត្របន្ថែមនិងអាចស្វែងយល់ទាក់ទៅនឹងបច្ចេកវិទ្យាដែលសឹតតែមិនអាចខ្វះបាននៅលើទីផ្សារការងារ។ 

 


តំបន់ស៊ូនទាំងនោះមានដូចជា​

STEM Zone ជាតំបន់ដែលដាក់បង្ហាញពីគម្រោងដែលទាក់ទងទៅនឹង វិទ្យាសាស្រ្ត​​ បច្ចេកវិទ្យា​ វិស្វកម្ម​​ និង​ គណិតវិទ្យា (Science Technology Engineer and Mathematic) អោយទស្សនិកជនបានយល់ដឹងបន្ថែមពីការសិក្សាអប់រំតាមប្រព័ន្ធ STEM

 

-Software Zone ជាតំបន់ដែលដាក់បង្ហាញពីការសរសេរកូជ និងយល់ដឹងពី​ Software 

-Hardware Zone ជាតំបន់ដែលដាក់បង្ហាញពីឧបករណ៏បច្ចេកវិទ្យា​​និងបង្ហាញពីការប្រើប្រាស់វា

-Country Pavilion ជាតំបន់ដែលមានក្រុមហ៊ុនជាច្រើន និង Startups ពីប្រទេសជាង១០ប្រទេសមកដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មី និងចុងក្រោយរបស់ពួកគេ។
- Startup Zone
- Coding Zone
- Experience Zone
- Coworking Zone
- Banking Zone
- ISP/Telco Zone
- Online Content Zone
- Food Zone