បុគ្គលបច្ចេកវិទ្យា ១២ រូបខំជម្នះឧបសគ្គបង្កើតរឿងមិនធ្លាប់មាននៅកម្ពុជាខាងបច្ចេកវិទ្យា

បច្ចុប្បន្ននេះយុវជនកម្ពុជាកំពុងតែមានការរីកចំរើនខ្លាំងក្នុងការសិក្សាទៅលើជំនាញបច្ចេកវិទ្យា​ និង ការចាប់អារម្មណ៍ទៅលើការបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីៗមិនចាញ់បរទេស​នោះឡើយ។

បុគ្គលបច្ចេកវិទ្យា ១២ រូបខំជម្នះឧបសគ្គបង្កើតរឿងមិនធ្លាប់មាននៅកម្ពុជាខាងបច្ចេកវិទ្យា
បច្ចេកវិទ្យា
បុគ្គលបច្ចេកវិទ្យា ១២ រូបខំជម្នះឧបសគ្គបង្កើតរឿងមិនធ្លាប់មាននៅកម្ពុជាខាងបច្ចេកវិទ្យា

 

មក​ទល់​ពេល​នេះ មានការលេច​ចេញ​ស្នាដៃ​ថ្មីៗ​របស់​យុវជន​​ក្នុង​ស្រុក​ជាច្រើន ជាពិសេស​សមិទ្ធផល​ដំបូងៗ​របស់​បុគ្គល​បច្ចេកវិទ្យា​ទាំង​នេះ ដែល​សុខ​ចិត្ត​លះ​បង់​ពេល​វេលា កម្លាំងកាយ​ចិត្ត​ព្រម​ទាំង​ថវិកា​ផ្ទាល់​ខ្លួន ក្នុងការចំណាយ​ពេល​ស្រាវជ្រាវ​តាំង​ពី​នៅ​មិន​ទាន់​មាន​​នរណា​​ចាប់​អារម្មណ៍​​សោះ រហូត​បាន​ផ្លែផ្កា​ថែម​​​ទាំងទទួល​ការ​គោរព​និង​កោត​សរសើរ​ពី​ពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានាពិត​ជា​រឿង​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។

ដូចនេះយើងសូមបង្ហាញអ្នកអោយស្គាល់​ពី​យុវជន​ដែលជា​កូនខ្មែរ​ឆ្នើមៗ​ទាំង​ ១២ រូប​ដូច​ខាងក្រោម៖

1ទី រ៉ា​ឌី ស្ថាបនិក​វិបសាយ​ទិញ​លក់​អនឡាញ​ដំបូង​គេ ឈ្មោះថា​  Khmer24

 

ទី រ៉ាឌី

 

ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ច្បាស់​​ថាវិបសាយ​ Khmer 24 ដែល​អាច​ឲ្យ​អ្នក​​ទិញ ឬ​ដាក់​លក់​ផលិតផល​ទំនិញ​សព្វសារពើ​លើ​អនឡាញ ចាប់​ពី​គ្រឿង​ប្រើប្រាស់​ទូទៅ រហូត​ដល់​គ្រឿង​សម្ភារៈ​ទំនើបជាដើម។

មុន​នឹង​ជោគជ័យ​ក្លាយ​ជា​ស្ថាបនិក​វិបសាយ​ទិញ​លក់​អនឡាញ​ដ៏​ល្បី​ល្បាញ​នេះ ​លោក ទី រ៉ា​ឌី តស៊ូ​ខំ​បង្កើត​ចាប់​តាំង​ពី​ឆ្នាំ ២០០២ ដោយ​គ្មាន​ក្រុម​ការងារ​សូម្បី​ម្នាក់​ ហើយ​ក៏​បាន​បរាជ័យ​លើ​ការងារ​នេះ​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៧ វាក៍ក្លាយ​ជា​វិបសាយ​ឈាន​មុខ​គេ ខាង​លក់ដូរ​ទំនិញ ជាពិសេស​គឺ​ផ្ទះ​និង​រថយន្ត។ ក្នុង​មួយ​ខែ​មាន​អ្នក​ទិញ និង​លក់​ទំនិញ​រហូត​ជាង កន្លះ​លាន​នាក់ ខណៈ​នៅ​ខែ​ទី១ ក្រោយ​ពេល​បង្កើត​មានអ្នក​ចូល​ប្រមាណ​តែ​ជាង ៥០ នាក់​ប៉ុណ្ណោះ។

2 បេ ចន្ត្រា ស្ថាបនិក​​​រៀបចំ​ព្រឹត្តិការណ៍​បារខែមដំបូង​គេ​នៅ​កម្ពុជា​ពីឆ្នាំ ២០០៨​

លោក​បាន​ខិតខំ​បង្កើត​កម្មវិធី​នេះ​ទាំង​បាត​ដៃ​ទទេ មាន​ក្រុម​ការងារ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ កម្មវិធីដែលលោកបង្កើតផ្តោត​លើការ​វិវឌ្ឍន៍​នៃ​វិស័យ​​បច្ចេកវិទ្យា ដែលមាន​វាគ្មិន​ជំនាញៗ​​នឹង​លើកយក​ចំណេះដឹង​និង​របក​គំហើញ​ថ្មីៗ ចែក​រំលែក​​ដល់​​អ្នក​​ចូលរួម​ឲ្យ​បាន​យល់​ដឹង​ពី​បច្ចេកវិទ្យា​ជាពិសេស​យុវវ័យ​ដែល​ចង់​ចាប់​ជំនាញ​ផ្នែក​បច្ចេកទេស។

 

 

3 អៀ អ៊ុយ អ្នក​ផលិត​ហ្គេម​ខ្មែរ​ដាក់​លើ​ទូរសព្ទ​ដៃ​ Asva the Monkey

លោកជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ក្រុម  Osja Studio ហើយ​ក៏​ជា​អ្នក​អភិវឌ្ឍន៍​​អាជីវកម្ម​ផលិត​ហ្គេម​ដំបូង​នៅ​​កម្ពុជា​ផងដែរ។ លោក​បាន​បង្កើត​ហ្គេម​ជា​ច្រើន​ មាន​ហ្គេម​មួយ​ចំនួន​របស់​លោក​​​​ត្រូវបានទទួល​ស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ​​ដូចជា​ ហ្គេម  Asva The Monkey ទទួល​បាន​រង្វាន់​ស្នាដៃ​លើក​ទឹក​ចិត្ត​យ៉ាង​​សន្ធឹក​​សន្ធាប់, ហ្គេម​សាន់តា (Santa) អាស្វា (ASVA) និង​ល្បែង​ល្បង​ប្រាជ្ញា​បុរស​ល្អ (Good Man Quiz) ជាដើម

 

ថ្មីៗ​នេះ ក្រុម​របស់លោក​បាន​បញ្ចេញ​​ស្នាដៃ​បង្កើត​បច្ចេកវិទ្យា AR ដាក់​លើ​ក្រដាស​ប្រាក់​រៀល​ខ្មែរ​ដែល​ជា​ផ្នែក​មួយ​នៃ​បច្ចេកវិទ្យា​នា​ពេល​អនាគត សូម្បី​តែ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូនល្បីៗ​ ក៏​បាន​ពាំ​នាំ​បច្ចេកវិទ្យា​នេះ​មក​ដាក់​លើ​ផលិតផល​របស់​ខ្លួន​ផងដែរ។

4 ញាន ផល្លឹក បង្កើត​រថយន្ត​អង្គរដំណើរការ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ចាប់ពីឆ្នាំ២០០៣

 

 

រថយន្ត​អង្គរ​ជា​​រថយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ​​ដែល​ជា​គំនិត​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​  របស់​ស្ថាបនិក​លោក ញាន ផល្លឹក ។ រថយន្ត​អង្គរ​មិន​ត្រឹម​ទទួល​ស្គាល់​ពី​ពលរដ្ឋ​ក្នុង​ស្រុកប៉ុនោះទេ​ ​តែ​​ក៏​ទទួល​បាន​ការ​កោតសរសើរ​រហូត​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​នៅ​បរទេស​​​ផងដែរហើយបាន​​​ចុះ​មក​ផ្សព្វផ្សាយ​យ៉ាងព្រោងព្រាត។ 

5 ដាញ់ ហុង ស្ថាបនិក​បង្កើត​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​

ជា​​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ប្រព័ន្ធ​អក្សរ​ខ្មែរ​យូនីកូដ​មក​ប្រើ​សម្រាប់​វាយ​អត្ថបទ​នៅ​លើ​កុំព្យូទ័រ និង​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ជាង ប្រព័ន្ធ​លីមូន(Limon) ហើយលោក​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​អក្សរសាស្ត្រ​ខ្មែរ​ខ្ពស់​មុខ​ខ្ពស់​មាត់ និង​ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពីពល​រដ្ឋ​កម្ពុជា​និង​ជាតិ​សាសន៍​ដទៃ​ផង​ដែរ​។

 

6 គ្រុយ វណ្ណា ស្ថាបនិក​ក្ដារ​ចុច​ឆ្លាត​វៃ

នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ លោក​បាន​បង្កើតក្ដារ​ចុច​សម្រាប់ iOS មាន​ឈ្មោះ​ថា khmer Smart Keyboard ជាមួយ​នឹង​ក្រុម​ការងារ​ Alien Dev។ ថ្វីត្បិត​តែ​ក្ដារចុច​នេះ មិន​មែន​ជា​ការ​រកឃើញ​ដំបូង​គេ​នៅ​កម្ពុជា​ក៍ដោយក៍លោកនៅតែបង្កើតវាបានយ៉ាងរលូន និង​ការ​ច្នៃ​ប្រឌិត​ថ្មី​នៅ​លើ​ក្ដារ​ចុចថែមទៀត ដែលជាហេតុធ្វើឲ្យស្នា​ដៃ​ដំបូង​របស់​លោក​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​មក​ដល់​ឆ្នាំ ២០១៧ ក្រុម​លោក​ក៏​បាន​បែក​ខ្ញែក​គ្នា នៅ​សល់​តែ​ស្នាដៃប៉ុណ្ណោះ​សម្រាប់​ទុក​ឲ្យ Developer ជំនាន់​ក្រោយៗ​​បន្ត​កិច្ចការ​ បង្កើត​អ្វី​ថ្មី​ទៀត​នៅ​លើ​ក្ដារ​ចុច​នេះ។

 

7 ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ

អ្នក​រចនា​ពុម្ពអក្សរ​ទាំងអស់​ក្នុង​ក្រុមសុទ្ធ​តែ​ពុំ​រៀន IT នោះទេដោយ​អ្នក​ខ្លះ​រៀន​ខាង សេដ្ឋកិច្ច អក្សរសាស្ត្រ​អង់គ្លេស និង​ជំនាញ​ផ្សេងៗ​ជា​ដើម។ តែ​ដោយ​មាន​ឆន្ទៈ​ស្រឡាញ់​ការ​រចនា​ពុម្ព​អក្សរ​ខ្មែរទើប ប្រឹងប្រែងខំបង្កើតអោយមានមក​ដល់​សព្វថ្ងៃ។ អ្នក​ខ្លះ​ត្រូវ​ឆ្លៀត​ពេល​ទំនេរ​ពី​រៀន មក​រចនា​ពុម្ព​អក្សរ​ថ្មីៗជាដើម។

ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ បាន​ចំណាយ​ពេល​ប្រហែល ៣ ឆ្នាំ រចនា​ពុម្ព​អក្សរ​បាន​ដល់​ទៅ​ជាង ៣០០ ម៉ូដ តែ​គ្មាន​ការ​លើក​ទឹកចិត្ត​ពី​ស្ថាប័ន​ដែល​យក​ពុម្ព​អក្សរ​ទៅ​ប្រើ​ឡើយ។ មក​ទល់​ពេល​នេះ​ពួ​កគេបាន​បែក​ខ្ញែក​គ្នា​អស់​ហើយ​ នៅ​សល់​តែ​ពុម្ព​អក្សរ​តាម​ម៉ូឌ​ដែល​ពួកគេ​បាន​បង្កើត​​ឡើងតែប៉ុនោះ។


 

8 ប្លុង ម៉ាលីពណ៌ បង្កើត​កម្មវិធី​មើល​ចំណត​រថយន្ត​ក្រុង​សាធារណៈ

សាស្ត្រាចារ្យ​ផ្នែក​​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កញ្ញា ប្លុង ម៉ាលីពណ៌ ដែល​ជា​អ្នក​អភិវឌ្ឍន៍​កម្មវិធី Stop Near Me ឬ​កម្មវិធី​ចំណត​ក្បែរ​ខ្ញុំដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា វាជា​កម្មវិធីថ្មី​មួយ​​​សម្រាប់​​ជួយ​ដោះ​ស្រាយ​​​បញ្ហា​​​​​ការ​​ពិបាក​​ស្វែង​រក​​ចំណត​ឡាន​​ក្រុង​ធ្វើ​ដំណើរ​​របស់ពលរដ្ឋ​​។

សាស្ត្រាចារ្យ វ័យក្មេង​រូបនេះ​បាន​ប្រឹង​ប្រែង​ និង​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​បង្រៀន​មក​បង្កើត​កម្មវិធី​នេះឡើង ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះទេ​។

ជា ឡង់​ដា BookmeBus កក់​សំបុត្រ​ឡាន​តាម​អនឡាញ​លើ​ទូរសព្ទ​ដៃ​ដំបូង​គេ

លោកជា​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ បាន​ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង តាម​រយៈការ​បង្កើត​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញដំបូង​គេ​ឈ្មោះថា BookmeBus រហូត​ទទួល​បាន​ជយលាភី​លេខ ១​ ពាន​រង្វាន់ Cambodia ICT Award ប្រចាំ​ឆ្នាំ ២០១៦។

 

យុវជន​វ័យ​ ២៧​ឆ្នាំ​រូប​នេះ បាន​ចែក​រំលែក​បទ​ពិសោធន៍​ថា ការ​បង្កើត​ក្រុមហ៊ុន​ត្រូវ​មាន​ចំណង់​ខ្ពស់ ភាព​ប្រឌិត​ខ្ពស់​ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​ និង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម។ 

 

10 លោក សុខ សុភមង្គល ជា​នាយក​ក្រុមហ៊ុន​  Codingate 

លោក សុភមង្គល បច្ចុប្បន្ន​ជា​នាយក​ក្រុមហ៊ុន​ផ្តល់​សេវា​បង្កើត​វិបសាយ និង​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​លើ​អាជីវកម្ម​ឈ្មោះ Codingate និង​ធ្លាប់​បម្រើការ​ជា Solution Developer ជាច្រើន​ឆ្នាំផងដែរ។

មក​ដល់​ពេល​នេះ​សម្រាប់​ក្រុមហ៊ុន Codingate របស់ លោក មង្គល បាន​សហការ​ជាមួយ​ដៃគូ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​បច្ចេកវិទ្យា​ថ្មីៗ​ទៅ​វិញ​ទៅ​មក។

បច្ចុប្បន្ន Codingate បាន​បង្កើត​កម្មវិធី​ទូរសព្ទ​និង Web ជា​ច្រើន​សម្រាប់​ដៃ​គូទាំង​ក្នុង​និង​ក្រៅ​ប្រទេស ហើយ​លោក​ជឿ​ថា​ នៅ​រយៈ​ពេល ៥ឆ្នាំ​ខាងមុខក្រុមហ៊ុន​នឹង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ដោយ​យក Google ជា​គំរូផងដែរ។

11 លោក មាស ស៊ីណាល់- Bayonia