WHO៖ “វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មីអាចនឹងរួចរាល់១៨ខែទៀត”

ការផលិតវ៉ាក់សាំងសម្រាប់មេរោគកូរ៉ូណាថ្មីអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ។

WHO៖ “វ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណាថ្មីអាចនឹងរួចរាល់១៨ខែទៀត”

ការផលិតវ៉ាក់សាំងសម្រាប់មេរោគកូរ៉ូណាថ្មីអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ។ នេះបើយោងតាមប្រមុខអង្គការសុខភាពពិភពលោកហៅកាត់ថា WHO លោក Tedros Adhanom Ghebreyesus តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រមុខអង្គការសុខភាពពិភពលោកលើកឡើងថា ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង ព្រមទាំងវិធីសាស្ត្រព្យាបាល គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈក្នុងការសិក្សាស្រាវជ្រាវ... ប៉ុន្តែវាត្រូវការពេលវេលាខ្លះ ហើយខ្ញុំយល់ថា វ៉ាក់សាំងដំបូងអាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល១៨ខាងមុខទៀតនេះ ដោយលោកបានបន្ថែមថា ខណៈមិនទាន់មានវ៉ាក់សាំងនៅឡើយ ប្រទេសទាំងឡាយគួរតែប្រើប្រាស់វិធានការដែលខ្លួនកំពុងអនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះ៕