ពិភពលោក កាតាប្រកាសគម្រោងសាងសង់សណ្ឋាគារបណ្ដែតទឹក១៦ខ្នង ត្រៀមសម្រាប់ World Cup 2022

កាតា៖ ប្រទេសកាតា កំពុងត្រៀម សាងសង់សណ្ឋគារបណ្ដែតទឹកចំនួន១៦ខ្នង នៅជាប់នឹងកោះមួយរបស់ខ្លួន សម្រាប់ទទួលអ្នកគាំទ្របាល់ទាត់ពីជុំវិញពិភពលោក ដែលនឹងចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup 2022។ នេះ បើតាមការចុះផ្សាយរបស់គេទំព័រ Global Construction Review កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០។

សណ្ឋាគារដែលមានរចនាបថដូចៗគ្នា មានកម្ពស់បួនជាន់ ឬស្មើនឹង បន្ទប់សរុបចំនួន ១៦១៦ បន្ទប់ នឹងត្រូវសាងសង់នៅជាប់កោះQetaifan Island North ក្បែរពហុកីឡដ្ឋានអន្តជាតិ Lusail ដែលជាទីតាំងសម្រាប់ បើក និងបិទ កម្មវិធីប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២។

ដំណឹងនៃការសាងសង់ ត្រូវបានប្រកាសឡើង តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន Admares ដែលជាអ្នកឯកទេសសាងសង់អគារបណ្ដែតទឹក ជាមួយនឹងគម្រោងQetaifan របស់ក្រុមហ៊ុនបដិសណ្ឋារកិច្ចKatara ដែលកំពុងធ្វើការអភិវឌ្ឍរម្មណីដ្ឋាន នៅលើកោះ Qetaifan Island North។

សណ្ឋាគារនីមួយៗ មានបណ្ដោយ ៧២ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ និងបន្ទប់ទទួលភ្ញៀវ ១០១ បន្ទប់ នឹងត្រូវផ្គត់ផ្គង់អគ្គីសនីទាំងស្រុង ដោយថាមពលពន្លឺព្រះអាទិត្យ។ រចនាសម្ព័ន្ធនៃសណ្ឋាគារ ត្រូវសាងសង់ឲ្យលិចចូលក្នុងទឹក​​ជម្រៅយ៉ាងតិច ៤ម៉ែត្រ ហើយអាចឲ្យគេផ្លាស់ទីតាំង ទៅឆ្នេរដទៃទៀតបាន ក្រោយពេលព្រឹត្តិការណ៍ World Cup បញ្ចប់។

លោក Mikael Hedberg នាយកប្រតិបត្តិនៃក្រុមហ៊ុន Admares បានបញ្ជាក់ថា «នេះជាលើកទីមួយហើយ ដែលអចលនទ្រព្យបណ្តែតទឹក ត្រូវបានប្រើប្រាស់ ដើម្បីជាដំណោះស្រាយបណ្តោះអាសន្ន ទៅលើតម្រូវការកន្លែងស្នាក់នៅ ក្នុងទំហំដ៏ធំបែបនេះ។

សូមបញ្ជាក់ថា ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក (FIFA World Cup) ដែលនឹងធ្វើឡើងនៅឆ្នាំ ២០២២ខាងមុខ។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសនីមួយៗ ចាំបាច់ត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាឲ្យបានល្អប្រសើរ ដើម្បីត្រៀមទទួលភ្ញៀវ ដែលធ្វើដំណើរមកពីជុំវិញពិភពលោក៕