វិស័យទេសចរណ៍កម្ពុជាទាក់ទាញទុនវិនិយោគប្រមាណ ៤,៣ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាមានតម្លៃ ៤,៣ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ដែលវិនិយោគិនចិនឈានមុខគេនិងដើរតួយ៉ាងសំខាន់សម្រាប់គម្រោងវិនិយោគទាំងអស់នេះ។

វិស័យទេសចរណ៍កម្ពុជាទាក់ទាញទុនវិនិយោគប្រមាណ ៤,៣ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ការវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជាមានតម្លៃ ៤,៣ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ដែលវិនិយោគិនចិនឈានមុខគេនិងដើរតួយ៉ាងសំខាន់សម្រាប់គម្រោងវិនិយោគទាំងអស់នេះ។ ​នេះ​បើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងទេសចរណ៍។ 

លោក យិន ណាត ប្រធាននាយកដ្ឋានផ្នែកវិនិយោគទេសចរណ៍នៃក្រសួងទេសចរណ៍បានធ្វើការប្រកាសនៅថ្ងៃទី ២៧ ខែមករានេះ ថាទុនវិនិយោគលើវិស័យទេចរណ៍នេះក៏មានការចូលរួមពីវិនិយោគិនក្នុងស្រុកផងដែរដែលបានចូលរួមវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

លោកថា នៅក្នុងឆ្នាំ ២០១៩ មានគម្រោងចំនួន ១៤ ដែលត្រូវបានអនុម័តនៅចន្លោះខែមករានិងកញ្ញាកាលពីឆ្នាំមុន។​ គម្រោងទាំងអស់នោះរួមមាន ការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៣ និងផ្កាយ ៥ ផ្សារទំនើបនិងកន្លែងកម្សាន្តដែលមានបន្ទប់ថ្មីសរុបចំនួន ១ ០០០ នឹងត្រូវបានបង្កើតឡើងដើម្បីទទួលអ្នកទេសចរ។ លោកណាតក៏បានបញ្ជាក់ផងដែរថាការវិនិយោគភាគច្រើននឹងត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ឆ្នេរសមុទ្ររបស់​ប្រទេសកម្ពុជាជាពិសេស​​ខេត្តព្រះសីហនុ។

លោកស្រី ក្លេស ចិន្តា ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា បានស្វាគមន៍ចំពោះព័ត៌មាននេះហើយសង្ឃឹម​ថាវានឹងជំរុញឱ្យមានការប្រកួតប្រជែងដែលមានសុខភាពល្អនៅក្នុងវិស័យនេះ។ អ្នកស្រីបានថ្លែងថា៖ «វាជាការល្អដែលតម្រូវការសណ្ឋាគារនិងភោជនីយដ្ឋានថ្មីនៅទីនោះ។ ប៉ុន្តែរាល់អាជីវកម្មក្នុងវិស័យទេសចរណ៍នឹងត្រូវតែមានទីផ្សារយុទ្ធសាស្រ្តខ្លាំងដើម្បីប្រកួតប្រជែងក្នុងទីផ្សារនេះ” ។

កាលពីឆ្នាំមុនការមកដល់នៃភ្ញៀវទេសចរក្នុងប្រទេសមានចំនួន ៦,៧ លាននាក់ដែលតំណាងឱ្យការកើនឡើង​ ៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕