សំណង់​ផ្ទះល្វែងចាប់ផ្តើមប្រកួតប្រជែងទៅលើ​ការឌីហ្សាញម៉ូត

សំណង់​ផ្ទះល្វែងចាប់ផ្តើមប្រកួតប្រជែងទៅលើ​ការឌីហ្សាញម៉ូត

និស្សិតផ្នែកស្ថាបត្យកម្មម្នាក់នៅសាលា​​ភូមិន្ទវិចិត្រសិល្បៈ កាលពី​​ពេលថ្មីៗនេះ បានបង្ហាញស្នាដៃ ​រចនាគំរូស្ពានអាកាសថ្មើរជើងថ្មី​មួយ បែប 3D ​នៅលើបណ្តាញសង្គម​ហ្វេសប៊ុក​ ដែលធ្វើឱ្យ​អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារគំរូស្ពានថ្មី​ជើងមួយនេះ ​មើលទៅស្អាតប្លែកពីស្ពានថ្មីជើងផ្សេងៗ។

លោក ហេង ធូរិន ដែលជានិស្សិតទើបបញ្ចប់ផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់គេហទំព័រ KHB Media News ថា លោករចនាស្ពាន​អាកាស​ថ្មើរជើងនេះ ដោយប្រើពេលមួយសប្តាហ៍ ក្នុងគោល បំណងចង់បង្ហាញថា រាជធានីភ្នំពេញគួរតែមានអ្វីដែលល្អៗមេីលទៅមានលក្ខណៈជាតិ និងភាពអស្ចារ្យនៃស្ថាបត្យកម្ម​។​

លោក ធូរិន បានប្រាប់បន្តថា ៖«ស្ពានដែលរចនានោះ តំណាងឲ្យភាពរឹងមាំង ខ្លាំងក្លា ដោយមានរូបរៀងដូចដែលយេីងក្តោបដៃទាំងពីរបស់យេីងចូលគ្នា ព្រោះបេីតាមគំនិតខ្ញុំវាជាការបង្ហាញនៅ ភាពរីកចម្រេីនរបស់ប្រទេសដែរ។

លោកប្រា​ប់បន្ថែមថា លោកពិតជា​ចង់ឲ្យរដ្ឋជាពិសេសសាលាក្រុងភ្នំពេញ យកគំរូស្ពានថ្មើរជើង ទៅសាងសង់ ​ដើម្បីលេីកសម្រស់ទីក្រុងឲ្យបានច្រេីន និង​តាមតំបន់ដែលជាចំនុចពីសេសរបស់ប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរ។

​ក្រៅពីការរចនារបស់គំរូស្ពានអាកាសថ្មើជើងនេះ លោកក៏មានបំណងរចនា​ប្លង់គំរូជាច្រេីនទៀតនៅតាមទីកន្លែងសំខាន់ៗដែលងាយធ្វេីឲ្យគេចាប់អារម្មណ៍ ដូចជា ការចនា សួន សា ធារណៈ កន្លែងរង់ចាំឡានក្រុង និង ទីតាំងផ្សេងៗទៀតជាដើម។

ការរចនាស្ពានថ្មើរជើងនេះ ស្របពេលដែល ​រាជរដ្ឋាភិបាល ​មានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងផ្សេងទៀត ​ដើម្បីសម្រួលការធ្វើដំណើរដោយថ្មើរជើង ​ឆ្លងកាត់ពីតំបន់មួយ ទៅកាន់តំបន់មួយផ្សេងទៀត ប្រកបដោយសុវត្ថិភាព។

គួរជម្រាបថា កាលពីចុងឆ្នាំ២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ ​ចំនួន​ ​២កន្លែងនៅ​ ​ត្រង់​ទីតាំង​​ ​ផ្សារដើមគរ​ ​និង​មុខ​សា​សាប​ឋ​មសិ​ក្សា​សន្ធរ​ម៉ុ​ក​ ​​ ​ដោយ​គ្រោង​ស្ថាបនា​ឱ្យ​រួចរាល់​នៅ​ពាក់កណ្តាល​ឆ្នាំ​2020ខាងមុខ​ ​​ដើម្បី​ជួយ​សម្រួល​ ​រំដោះ​ចរាចរណ៍​ ​និង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​សិស្សានុសិស្ស​៕​