អតីតប្រធានក្រុមហ៊ុន Nissan ដែលរត់គេចខ្លួនបាត់ ទើបចេញមុខរិះគន់ប្រព័ន្ធយុត្តិធម៌ជប៉ុន!

(តូក្យូ)៖ ក្រោយការរត់គេចខ្លួនទៅកាន់ប្រទេសលីបង់កាលពីចុងខែមុន អតីតប្រធានក្រុមហ៊ុនផលិតរថយន្តជប៉ុនលោក ខាឡូស ហ្គោន (Carlos Ghosn) បានចេញមុខជាលើកដំបូង ហើយរិះគន់ធ្ងន់ៗទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសជប៉ុន។

អតីតប្រធានក្រុមហ៊ុន Nissan ដែលរត់គេចខ្លួនបាត់ ទើបចេញមុខរិះគន់ប្រព័ន្ធយុត្តិធម៌ជប៉ុន!

(តូក្យូ)៖ ក្រោយការរត់គេចខ្លួនទៅកាន់ប្រទេសលីបង់កាលពីចុងខែមុន អតីតប្រធានក្រុមហ៊ុនផលិតរថយន្តជប៉ុនលោក ខាឡូស ហ្គោន (Carlos Ghosn) បានចេញមុខជាលើកដំបូង ហើយរិះគន់ធ្ងន់ៗទៅលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។

ចំណុចដែលលោក Ghosn បានរិះគន់លើប្រព័ន្ធយុត្តិធម៌ជប៉ុនរួមមានដូចជា៖
* កម្រិតជោគជ័យខ្ពស់របស់ក្រុមរាជអាជ្ញាជប៉ុន៖ បើតាមលោក Ghosn ជាទូទៅអត្រាទទួលជ័យជម្នះក្នុងរឿងក្តីរបស់ក្រុមរាជអាជ្ញាជប៉ុន គឺរហូតដល់ទៅ ៩៩ភាគរយ ដូច្នេះហើយលោកមិនជឿថា រូបលោកនឹងទទួលបានការវិនិច្ឆ័យទោស ដែលមានតម្លាភាពឡើយ។ ចំណែក ក្រុមរាជអាជ្ញាជប៉ុនបានឆ្លើយតបវិញថា ប្រការនេះបានបង្ហាញឲ្យឃើញថា ពួកគេមិនមែនចេះតែចាប់ផ្តើមរឿងក្តីណាមួយឡើយ គឺទាល់តែមានភស្តុតាងរឹងមាំនៅក្នុងដៃ ដែលអាចធានាថាពួកគេនឹងឈ្នះ។

* ការឃុំខ្លួនដែលមានរយៈពេលយូរមុនការបើកសវនាការ និងស្ថានភាពនៃការឃុំខ្លួន៖ លោក Ghosn បានចំណាយពេលសរុបជាង ៤ខែ ក្រោមការឃុំខ្លួនពីរលើករបស់អាជ្ញាធរជប៉ុន ក្រោយការចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ មុនទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំ។ លោក Ghosn បានលើកឡើងថា រយៈពេលឃុំខ្លួនយូរបែបនេះ គឺដោយសារក្រុមរាជអាជ្ញាជប៉ុនចង់បំបាក់ស្មារតីរបស់លោក ហើយបង្ខំឲ្យលោកសារភាពទោសទាំងគ្មានកំហុស។ ពាក់ព័ន្ធការឃុំខ្លួន លោក Ghosn បានបន្តថា លោកត្រូវគេសួរចម្លើយជាប់រហូត ដោយពុំមានវត្តមានមេធាវីលោកឡើយ ហើយត្រូវគេដាក់ឲ្យនៅក្នុងបន្ទប់ ដែលមានពន្លឺភ្លឺជាប់ជានិច្ច ព្រមទាំងត្រូវអនុញ្ញាតឲ្យមុជទឹកតែពីរដង ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

* លក្ខខណ្ឌតឹងរ៉ឹងសម្រាប់ការស្នើសុំនៅក្រៅឃុំ៖ នៅពេលលោក Ghosn ទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំជាលើកទីពីរ ការដោះលែងនោះមានភ្ជាប់មកជាមួយនូវលក្ខខណ្ឌដ៏តឹងរ៉ឹង ដូចជាការបំពាក់កាមេរ៉ាតាមដាននៅផ្ទះ ការប្រើអ៊ីនធើណែតបានតែនៅការិយាល័យមេធាវី របស់លោកប៉ុណ្ណោះ និងការដាក់រឹតត្បិតក្នុងការធ្វើទំនាក់ទំនងជាមួយភរិយាលោក គឺលោកស្រី ខារ៉ូល (Carole)។ យ៉ាងណាមិញ ក្រុមរាជអាជ្ញាជប៉ុនបានលើកឡើងថា ការកំណត់លក្ខខណ្ឌតឹងរ៉ឹងបែបនេះ គឺដោយសារតែក្តីបារម្ភថា លោក Ghosn អាចងាយបំផ្លាញភស្តុតាង ឬមួយក៏រត់គេចខ្លួនជាដើម។

គួរជម្រាបថា លោក Carlos Ghosn បានរត់គេចខ្លួនចេញពីប្រទេសជប៉ុន ទៅកាន់ប្រ