US​ លើក​​​ពី​ភាព​រីក​ចម្រើន​ក្នុង​ការ​ចរចា​ថ្លៃ​ការពារ ជាមួយ​​កូរ៉េ​ខាង​ត្បូង

ក្រុង​វ៉ាស៊ីនតោន៖​ មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ការ​ចរចា​របស់​ពួក​គេ​អំពី​ការ​បង់​ថ្លៃ​​ការពារ​ទៅ​ឲ្យ​​កងកម្លាំង​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​ ដោយ​ភាគី​ទាំង ​២ ​ត្រូវ​បាន​​រំពឹង​ថា​ នឹង​បន្ត​កិច្ច​ពិភាក្សា​ក្នុង​ពេល​ឆាប់ៗ​នៅ​សប្តាហ៍​ក្រោយ​នេះ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុង​វ៉ាស៊ីនតោន​បាន​ទាមទារ​ដំឡើង​ថ្លៃ​ពាក់​កណ្តាល​នៅ​ក្នុង​ការ​បង់​វិភាគ​ទាន​ប្រចាំ​ឆ្នាំ​របស់​ក្រុង​សេអ៊ូល ​ដើម្បី​បង់​ថ្លៃ​ការពារ​ឲ្យ​កងកម្លាំង​អាមេរិក​ចំនួន​ ២៨ ៥០០ ​នាក់ ​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ជិត ​៥ ​ពាន់​លាន​ដុល្លារ​ ក្រោយ​ពី​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ក្រុង​សេអ៊ូល​ ហើយ​បើ​តាម​ការ​រាយការណ៍ ​ក្រុម​សម្ព័ន្ធមិត្ត​បាន​ឈាន​ទៅ​ដល់​ការ​សម្រប​សម្រួល​គ្នា​មួយ​ ឲ្យ​មាន​ការ​ដោះស្រាយ​មុន​ការ​ចរចា​ជុំ​ទី ៦ ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

មន្ត្រី​​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​ខ្ញុំ​សូម​វាយ​តម្លៃ​ថា​ យើង​ពិត​ជា​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ ជា​ជាង​ជជែក​គ្នា​តឹង​សរសៃ​ក​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជុំ​ចុង​ក្រោយ​» «​ហេតុ​អ្វី​?​ ប្រហែល​ជា​ដោយសារ​តែ​ប្រតិទិន​បាន​ជួយ​យើង​យ៉ាង​ពិត​ប្រាកដ​ មិនមែន​គ្រាន់​តែ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ប៉ុណ្ណោះ​​ទេ​ ថែម​ទាំង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ទៀត​ផង។​

ឧទាហរណ៍​ ខ្ញុំ​នឹង​និយាយ​ថា​ វា​មាន​ការ​ទទួល​ស្គាល់​តិច​តួច​ណាស់​ ឬ​ជា​ការ​ត្រួ​ពិនិត្យ​ជាក់​ស្តែង​នៅ​ក្នុង​ចំណោម​កូរ៉េ​ខាង​ត្បូង​ថា ​តើ​វា​ធ្វើ​ឲ្យ​យើង​ធ្ងន់ធ្ងរ​ និង​មាន​ភាព​ក្លាហាន​ដោយ​របៀប​ណា​ ដែល​យើង​កំពុង​ស្វែងរក​ដៃគូ​ជុំវិញ​ការ​ចែក​រំលែក​បន្ទុក​នេះ​»​។​

កិច្ច​ព្រមព្រៀង​បង់​ថ្លៃ​ការពារ​កាល​ពី​ពេល​កន្លង​ទៅ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កិច្ច​ព្រមព្រៀង​វិធានការ​ពិសេស​បាន​ផុត​កំណត់​ទៅ​ហើយ៕ Yonhap/SK