Tiger Street 2020 ប្រាក់​រង្វាន់​៥​ម៉ឺន​ដុល្លារ ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ថ្ងៃ​នេះ​ហើយ

​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់ Tiger Street Fooball Festival 2020 ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​រដូវ​កាល​ថ្មី​ហើយ ​ដោយ​មណ្ឌល​ទី​មួយ​ធ្វើ​ឡើង​នៅ​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ទី​១១​ដល់​១២​ខែ​មករា​ឆ្នាំ​២០២០​នេះ​។សម្រាប់​មណ្ឌល​ខេត្ត​កំពង់​ស្ពឺ​នេះ ​ក្រុម​មក​ពី​ខេត្ត​កំពង់ស្ពឺ​ កណ្តាល ​កំពង់ឆ្នាំង ​អាច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​បាន។

ដោយ​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ចូល​រួម​៥២​ក្រុម ​ប្រកួត​២​ថ្ងៃ ដើម្បី​យក​៦​ក្រុម​តំណាង​មណ្ឌល​នេះ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ លោក​ ទុយ ​វិច្ចិកា​ ប្រធាន​ផ្នែក​ក្រុម​បច្ចេកទេស​នៃ​ការ​ប្រកួត​ក៏​ថ្លែង​អំណរគុណ​ដល់​ក្រុម​ដែល​បាន​ចូលរួម​ទាំង​អស់​ ដែលបាន​ធ្វើ​ឲ្យ​មណ្ឌល​នេះ​មាន​ចំនួន​ក្រុម​កើន​ឡើង​។​ អ្នក​ដឹកនាំ​ការ​ប្រកួត​នេះ​សង្ឃឹម​ថា​ រយៈពេល​២​ថ្ងៃ​នេះ ​កីឡាករ​ទាំង​អស់​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ ហើយ​លេង​ដោយ​យល់យោគ​គ្នា​ លេង​ដោយ​យុត្តិធម៌​ និង​គោរព​ឲ្យ​តម្លៃ​ចំពោះ​វិស័យ​កីឡា​បាល់ទាត់។លោក​ ប៉ិច​ នី​ នាយក​គ្រប់​គ្រង​សកម្មភាព​ពាណិជ្ជកម្ម​ស្រាបៀរ​ថាយហ្គ័រ ការ​កើន​ឡើង​​នេះ​គឺ​អាច​បញ្ជាក់​​ពី​​ភាព​ជោគជ័យ​​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ដោយ​មាន​ក្រុម​ចូល​រួម​កើន​ឡើង​ឥត​ឈប់ឈរ​។ ជា​មួយ​គ្នា​នោះ​លោក​ក៏​សូម​សំណូមពរ​​ឲ្យ​កីឡាករ​ចូល​រួម​ទាំង​អស់​ គោរព​គោលការណ៍​ច្បាប់​របស់​​គណៈកម្មការ​ការ​ប្រកួត​។ ​សម្រាប់​មណ្ឌល​កំពង់​ស្ពឺ​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក
  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​កំពង់​ស្ពឺ​នេះ​ទៅ​គឺ៖

មណ្ឌលសៀរាប​ ៖​ ក្រុម​នៅ​សៀមរាប​អាច​ចុះ​ឈ្មោះ​លេង​រហូត​ដល់​ថ្ងៃ​១៤​មករា​ឆ្នាំ​២០២០។ ប្រកួត​ថ្ងៃ​ទី៧,១៨,១៩ មករា ​ឆ្នាំ​២០២០៕​​​​