អស្ច្យារ្យមែន! អាស៊ីតខ្លាញ់​អូមេហ្គា ៣ មាន​គុណសម្បត្តិ​​ពិសេសសម្រាប់មនុស្សចាស់ និងក្មេងៗ

​អាស៊ីតខ្លាញ់​អូមេហ្គា​​៣​(Omega​3)​ នៅ​ក្នុង​អាហារ​​និង​អាហារ​បំប៉ន​ជួយ​ការពារ​កោសិកា​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។​អាស៊ីត​ខ្លាញ់​​ដែល​ចម្រាញ់​​ចេញ​ពី​ប្រេង​រុក្ខជាតិ​មាន​ដូចជា​គ្រាប់​ជី​ផ្កាថ្ម​គ្រាប់វែលនុត​(​Walnut)​និង​​ត្រី​នៅ​ទឹក​ត្រជាក់​(ត្រី​សា​ម៉ុង​និង​ត្រីសាឌីន)​

អស្ច្យារ្យមែន! អាស៊ីតខ្លាញ់​អូមេហ្គា ៣ មាន​គុណសម្បត្តិ​​ពិសេសសម្រាប់មនុស្សចាស់ និងក្មេងៗ

​អាស៊ីតខ្លាញ់​អូមេហ្គា​​៣​(Omega​3)​ នៅ​ក្នុង​អាហារ​​និង​អាហារ​បំប៉ន​ជួយ​ការពារ​កោសិកា​ដែល​មាន​នៅ​ជុំវិញ​ខ្លួន។​អាស៊ីត​ខ្លាញ់​​ដែល​ចម្រាញ់​​ចេញ​ពី​ប្រេង​រុក្ខជាតិ​មាន​ដូចជា​គ្រាប់​ជី​ផ្កាថ្ម​គ្រាប់វែលនុត​(​Walnut)​និង​​ត្រី​នៅ​ទឹក​ត្រជាក់​(ត្រី​សា​ម៉ុង​និង​ត្រីសាឌីន)​នេះ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​​និង​រាងកាយ​បាន​យ៉ាង​ច្រើន​ដូចជា៖

 

១.អត្ថ​ប្រយោជន៍​ដែល​មាន​ក្នុង​ខ្លួន

តាម​ការ​សិក្សា​បាន​ឲ្យ​ឃើញ​ថា​អ្នក​ដែល​បរិភោគ​សាច់​ត្រី​ដែល​មាន​ប្រភព​សំខាន់​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា​៣​ជាទូទៅ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​រយៈ​ពេល​វែង​ជាង​អ្នក​ដែល​មិន​បរិភោគ។

២.កាត់បន្ថយ​ឱកាស​នៃ​ការ​គាំងបេះដូង

បើ​យោង​ទៅ​តាម​ODS​មាន​ភស្តុតាង​ថា​​អ្នក​ដែល​ប្រើ​ថ្នាំ​គ្រាប់​អូមេហ្កា​៣​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង។

៣.បំប៉ន​ទារក​នៅ​ក្នុង​ផ្ទៃ

ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​អ្នក​ម្ដាយ​ដែល​កំពុង​តែ​ពពោះ​បាន​លេប​ថ្នាំ​ខ្លាញ់​ត្រី​នោះ​ទារក​មិន​ងាយ​និង​កើត​ជំងឺ​ហឺត​ជាជាង​ក្មេង​ដែល​ម្ដាយ​ប្រើ​ថ្នាំ​Placebo។​តែ​ក៏​មាន​ការ​រក​ឃើញ​ផ្សេងៗ​​ពី​គ្នា​ដោយ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ។

៤.កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​ទទួលទាន​ប្រេង​ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​ពេល​សម្រាល​កូន​រួច។​ការ​បរិភោគ​ត្រី​ដែល​មាន​បរិមាណ​អូមេហ្គា​៣ខ្ពស់ចាប់ពី​​២​ទៅ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​អាច​មាន​អត្ថប្រយោជន៍​ច្រើន។​បើ​តាម​ប្រភព​អាហារ​មួយ​ចំនួន​បាន​ណែ​នាំ​ឲ្យ​ញ៉ាំ​ខ្លាញ់​ត្រី​ជាជាង​អាហារ​បំប៉ន​​ព្រោះ​វា​ផ្ដល់​ប្រូតេអ៉ីន​​និង​សារធាតុ​រ៉ែ​ផង​ដែរ។