ពិធី​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះយុគន្ធរ

ភ្នំពេញ៖ ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ៖ វិទ្យាល័យព្រះយុគន្ធរ ត្រូវបានដាក់ដំណើរការនូវការអប់រំតាមបែបឌីជីថល ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងបំណិន ខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែល

ពិធី​សម្ពោធ​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ កម្មវិធី​សាលារៀន​ជំនាន់​ថ្មី​វិទ្យាល័យ​ព្រះយុគន្ធរ

ភ្នំពេញ៖ ពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ រាជធានីភ្នំពេញ៖ វិទ្យាល័យព្រះយុគន្ធរ ត្រូវបានដាក់ដំណើរការនូវការអប់រំតាមបែបឌីជីថល ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងបំណិន ខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលផ្ដោតលើសិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ និងក្រោយថ្នាក់មធ្យមសិក្សាទុតិយភូមិរយៈពេល២ឆ្នាំដើម្បីកាត់បន្ថយគំលាតជំនាញដែលប្រទេសកម្ពុជា កំពុងជួបប្រទះ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត Seet Ai Mee នាយកអង្គការ E2STEM ឯកឧត្ដម លោកជំទាវ លោក លោកស្រីមកពីអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។ ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព ដែលគ្រោងនឹងបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យអប់រំ។ អគ្គបណ្ឌិតសភាចារ្យក៏បានលើកទឹកចិត្តក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីអប់រំ E2STEm បន្តខិតខំធ្វើការជាមួយគ្នាលើ៤ចំណុច៖ ១.បន្តខិតខំធ្វើខេមរនីយកម្មការអប់រំ E2STEM ២.បន្តរៀបចំក្របខណ្ឌការអប់រំE2STEM ជាមូយសាលារៀនជំនាន់ថ្មី របស់ក្រសួងអប់រំ ៣.សិក្សាពីលទ្ធភាពកៀរគរធនធានសម្រាប់គាំទ្រការអប់រំ E2STEM ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើថវិការដ្ឋ៕