ក្រុមចម្រៀងកូរ៉េមួយក្រុម មិនអាចវិលទៅប្រទេសកំណើត ដោយសារផ្ទុះភ្នំភ្លើងនៅហ្វីលីពីន

ក្រុម​ចម្រៀង​កូរ៉េ Cherry Bullet នា​ពេល​​បច្ចុប្បន្ន​នេះ​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​បាន ដោយ​សារ​តែ​ជាប់​គាំង​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ដែល​កំពុង​កើត​មាន​ការ​ផ្ទុះ​ភ្នំភ្លើង

ក្រុមចម្រៀងកូរ៉េមួយក្រុម មិនអាចវិលទៅប្រទេសកំណើត ដោយសារផ្ទុះភ្នំភ្លើងនៅហ្វីលីពីន

ក្រុម​ចម្រៀង​កូរ៉េ Cherry Bullet នា​ពេល​​បច្ចុប្បន្ន​នេះ​មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​បាន ដោយ​សារ​តែ​ជាប់​គាំង​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន ដែល​កំពុង​កើត​មាន​ការ​ផ្ទុះ​ភ្នំភ្លើង។

នៅ​ថ្ងៃ​ទី ១៣ ខែ​មករា​នេះ ផលិតកម្ម FNC Entertainment បាន​ប្រកាស​ថា ៖ “ពួក​យើង​មក​ចូល​រួម​កម្មវិធី Asian Television Awards លើក​ទី ២៤ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃ​ទី ១១ និង ១២ ខែ​មករា ហើយ​មាន​ភ្នំភ្លើង​មួយ​បាន​ផ្ទុះ​នៅ​ជិត​ទីក្រុង​ម៉ានីល។ សមាជិក​ក្រុម Cherry Bullet និង​បុគ្គលិក​ គឺ​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​ដោយ​សុវត្ថិភាព ហើយ​កំពុង​តាម​ដាន​ស្ថានភាព។”

ផលិត​កម្មបាន​បន្ថែម​ថា​ ពួក​គេ​​បាន​កំណត់​ថា​វិល​ត្រឡប់​ទៅ​កូរ៉េ​វិញ​នា​ថ្ងៃ​ទី ១៣ មករា ប៉ុន្តែ​ដោយ​សារ​តែ​ការ​បិទ​ព្រលានយន្តហោះ ហេតុ​នេះ​ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​វិញ​ឲ្យ​បាន​លឿន​បំផុត​ ពេល​ស្ថានការណ៍​ស្រួល​បួល​ឡើង​វិញ។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters បាន​ឲ្យ​ដឹង​ថា​ ភ្នំភ្លើង Taal បាន​ចាប់​ផ្ដើម​មាន​សកម្មភាព​​នៅ​ព្រឹក​ថ្ងៃ​ទី ១២ មករា។ ​វា​ជា​លើក​ដំបូង​ក្នុង​ពេល ៤៣ ឆ្នាំ ដែល​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ៕