១១៩​ក្រុម ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ប្រកួត Tiger Street Football ២០២០ ​មណ្ឌល​សៀមរាប​

ការ​ប្រកួត​បាន​រង្វាន់ Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប​បាន​ចាប់​ឆ្នោត​រួច​រាល់​ហើយ ​ដោយ​មាន​ក្រុម​សរុប​១១៩​ប្រកួត ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​១៩​ខាង​មុខ​នេះ

១១៩​ក្រុម ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ប្រកួត Tiger Street Football ២០២០ ​មណ្ឌល​សៀមរាប​

ការ​ប្រកួត​បាន​រង្វាន់ Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប​បាន​ចាប់​ឆ្នោត​រួច​រាល់​ហើយ ​ដោយ​មាន​ក្រុម​សរុប​១១៩​ប្រកួត ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១៧​ដល់​១៩​ខាង​មុខ​នេះ​។សម្រាប់​រដូវ​កាល​ទី​៨​នេះ​ដែរ ​នៅ​មណ្ឌល​សៀមរាប​មាន​ក្រុម​ចូល​រួម​កើន​ឡើង​១​ក្រុម ពោល​គឺ​ឆ្នាំ ២០១៩​កន្លង​ទៅ​មាន​ក្រុម​ចូល​រួម​តែ​១១៨​ក្រុម​ប៉ុណ្ណោះ។

​លោក ប៉ិច នី ​នាយក​គ្រប់​គ្រង​សកម្មភាព​ពាណិជ្ជកម្ម​ស្រាបៀរ​ថាយហ្គ័រ ​បាន​បញ្ជាក់​ថា​លោក​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​ក្រុម​ចូល​រួម​កាន់​តែ​ច្រើន​បែប​នេះ។

​លោក​បាន​បន្ថែម​ទៀត​ថា ​ការ​ឱ្យ​យុវជន​បាន​លេង​កីឡា គឺ​ជា​រឿង​ល្អ​បំផុត ​ល្អ​ជាង​ការ​ឃើញ​ពួកគេ​ទៅ​ធ្វើ​អំពើ​មិន​ល្អ​នានា។​នៅ​មណ្ឌល​ខេត្ត​សៀមរាប​នេះ ​ក្រុម​មាន​ឱកាស​ឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រហូត​ដល់​១២​ក្រុម​ឯ​ណោះ។ ខណៈ​ដែល​ក្រុម​លេខ​១​នឹង​ទទួល​បាន​១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ ​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​បាន​៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤​បាន​២០០​ដុល្លារ។ ​ពី​ចំណាត់​ថ្នាក់​លេខ​៥​ដល់​លេខ​១២ មិន​ទទួល​បាន​ប្រាក់​រង្វាន់​ទេ ប៉ុន្តែ​ពួកគេ​មាន​ឱកាស​បាន​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​រង្វាន់​ធំ​ដូច​គ្នា។

ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​ហើយ ​Tiger ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ឱ្យ​អ្នក​គាំទ្រ​បាន​កម្សាន្ត​សប្បាយ​ផង​ដែរ។ ​ដោយ​មណ្ឌល​នេះ ​មាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ដូចជា ​ព្រាប សុវត្ថិ ឆន សុវណ្ណារាជ ​សុគន្ធ នីសា ​និង​ហ្សូនូ ​ជា​ដើម ​រយៈ​ពេល​២​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៨​និង​១៩​ខែ​មករា​។

មណ្ឌល​ប្រកួត​បន្ដ​ពីសៀមរាប​ទៀត​​របស់ Tiger Street Football 2020 គឺ

  • មណ្ឌល ​ប៉ោយប៉ែត

ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត

ឈប់​ទទួល​ពាក្យ​ ២២ មករា ២០២០

ប្រកួត ២៥,២៦ មករា ២០២០

  • មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

  • មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

  • មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

  • មណ្ឌល តាកែវ

• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

  • មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

  • ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕