គណៈវិស្វករកម្ពុជាស្នើឲ្យវិស្វករទាំងអស់សិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់

គណៈវិស្វករកម្ពុជា បានស្នើឲ្យវិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ចូលរួម​គោរព​ច្បាប់ និង​បទ ប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវគោរព

គណៈវិស្វករកម្ពុជាស្នើឲ្យវិស្វករទាំងអស់សិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់

គណៈវិស្វករកម្ពុជា បានស្នើឲ្យវិស្វករទាំងអស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ចូលរួម​គោរព​ច្បាប់ និង​បទ ប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវគោរព និងត្រូវសិក្សាឲ្យបានស៊ីជម្រៅពីច្បាប់សំណង់ ដើម្បី​ធានាបាន​​នូវ​​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា។

អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា  លោក លឹម សុ​ថាវ បានប្រាប់ KHB Media ​ថាគ្រប់វិស្វករទាំង​អស់ ទាំងជាតិ និងវិស្វករបរទេស ដែលបម្រើការនៅកម្ពុជា លើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវចូលរួមវគ្គបណ្តុះបណ្តាលពីច្បាប់សំណង់ ទៅតាមការ​រៀប​ចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និង សំណង់ ឲ្យបានទៀងទាត់ និងសិក្សា​ច្បាប់​សំណង់ឲ្យបានច្បាស់លាស់ ចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។

ទន្ទឹមនេះ លោកបានជំរុញ​ឲ្យវិស្វករ​ខ្មែរ និង​វិស្វករ​បរទេស​ទាំងអស់ ដែល​បម្រើការ​នៅ​កម្ពុជា​រួសរាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បីក្លាយជាវិស្វករស្របច្បាប់ ​និង មិនប្រឈមទៅការផាកវិន័យតាមប្រព័ន្ធផ្លូវ​ច្បាប់​ថែម​ទៀត។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ ថ្លែងក្នុងវគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នាពេលថ្មីៗនេះ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និងសំណង់ ក៏បានបន្តក្រើនរំលឹកវិស្វករ និងស្ថាបត្យករនៅក្នុងវិស័យ​សំណង់ទាំងអស់ត្រូវតែគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព សោភ័ណភាព សុវត្ថិភាពសំណង់ជាដើម ។ ជាងនេះទៀត ក្រុមហ៊ុនឬវិស្វករ និងស្ថាបត្យ​ករដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការធ្វើអាជីវកម្មលើវិស័យសំណង់ ត្រូវគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់ជាពិសេសត្រូវមានការទទួលខុសត្រូវនិងត្រួតពិនិត្យការដ្ឋានសាងសង់ឲ្យបានហ្មត់ចត់និងចៀសវាងការធ្វេសប្រហែសដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។